• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅឯបរទេសទទួលអំណរបុណ្យតេត ២០២១

ផ្សារអាស៊ីនៅអឺរ៉ុប
 

ដោយសារជំងឺរាតត្បាតកូវីដ ១៩ បានជា ស្ថាន ទូតវៀតណាមប្រចាំនៅចិនបានរៀបចំពិធីជួបសំណេះសំណាល រវាង ជនវៀតណាមកំពុងនៅឆ្ងាយពីស្រុកកំណើត ក្នុងលក្ខណៈតូចតាច់តែប៉ុណ្ណោះ។

សហគមន៍ជនវៀតណាម នៅប្រទេសបារាំង បានទទួលអំណរបុណ្យតេត ២០២១ ជាមួយសកម្មភាពខុសពីឆ្នាំមុនៗ។ ពិធីអំណរបុណ្យតេតដោយមានទ្រង់ទ្រាយធំនៅទីក្រុងប៉ារីសរបស់សហគមន៍ជនវៀតណាមមិនអាចប្រព្រឹត្តិទៅបានឡើយ ដោយសារបទប្បញ្ញត្តិ ក្នុងការប្រយុទ្ធប្រ ឆាំងជំងឺរាតត្បាត កូវីដ ១៩។ លោក Bui Thanh Tung ពលរដ្ឋវៀតណាមមួយរូប ដែលកំពុងរស់នៅជាយទីក្រុង ប៉ារីសបានមានប្រសាសន៍ថា “នៅរាត្រីឆ្លងឆ្នាំ ក្រុមគ្រួសាររបស់លោកមិនទៅសួរសុក្ខទុកមិត្តភក្តិទេ គ្រាន់តែហៅទូរស័ព្ទ ដើម្បីអបអរឆ្នាំថ្មីតែប៉ុណ្ណោះ”។ ចំណែកលោក Nguyen Manh Quan អនុប្រធានសមាគមជនវៀតណាម នៅទីក្រុង Marseille និង Aix-en-Provence បានចែករំលែកថា “ឆ្នាំនេះ សមាគមតនរៀបចំសកម្មភាពវេចនំអន្សមតែប៉ុណ្ណោះ។ សកម្មភាពផ្សេងទៀតដូចជាការរៀបចំអាហារបុណ្យតេតឬសកម្មភាពវប្បធម៌នៅឆ្នាំនេះ គឺមិនមានឡើយ”។

សំរាប់សហគមន៍ជនវៀតណាមនៅចិនវិញ បុណ្យតេតឆ្នាំនេះ បន្តជាបុណ្យតេតដ៏ពិសេស។ ដោយសារជំងឺរាតត្បាតកូវីដ ១៩ បានជាស្ថានទូតវៀតណាមប្រចាំនៅចិនបានរៀបចំពិធីជួបសំណេះសំណាលរវាងជនវៀតណាមដែលនៅឆ្ងាយស្រុកកំណើត ក្នុងលក្ខណៈតូចតាច់តែប៉ុណ្ណោះ។ ភារៈធារីស្ដីទី លោក Pham Thanh Binh បានឲ្យដឹងថា៖ “ស្ថានទូតនៅតែរៀបចំពិធីបុណ្យ តេតសហគមន៍ ប៉ន្តែក្នុងទម្រង់ប្រកបដោយសុវត្ថិភាព។ យ៉ាងណាមិញ បងប្អូនជន វៀតណាមជច្រើននាក់ មានបំណងចូលរួមសកម្មភាព ប៉ុន្តែមិនអាចធ្វើបានដោយសារតែ បទប្បញ្ញត្តិទាក់ទងនឹងការធ្វើដំណើរទៅវិញទៅមកនិងការធ្វើចត្តាឡីស័កផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Quang Ninh ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត។

Top