លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការគាំទ្រទាន់ពេលវេលារបស់កងកម្លាំងការពារព្រំដែនខេត្តឡឹមដុង ក្នុងការសម្របសម្រួលធ្វើការល្បាតទ្វេភាគី ការផ្លាស់ប្តូរព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ដែលរួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកវរសេនីយ៍ឯក ង្វៀន ថាញ់ឌិញ មេបញ្ជាការបញ្ជាការដ្ឋានកងកម្លាំងការពារព្រំដែនខេត្ត ឡឹមដុង បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការនិងការសម្របសម្រួល រវាងកងកម្លាំងការពារព្រំដែនខេត្តឡឹមដុង និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ ដែលរួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនផងដែរ៕






