ព័ត៌មាន

សម្របសម្រួលគ្រប់គ្រងនិងកសាងព្រំដែនមិត្តភាពវៀតណាម-កម្ពុជា

កាលពីថ្ងៃទី១០ ខែកុម្ភៈ គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី (កម្ពុជា) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងការពារព្រំដែនខេត្ត ឡឹមដុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៦។

គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី (កម្ពុជា) ជូនអំណោយដល់កងកម្លាំងការពារព្រំដែនខេត្ត ឡឹមដុង។ (រូបថត៖ VNA)

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការគាំទ្រទាន់ពេលវេលារបស់កងកម្លាំងការពារព្រំដែនខេត្តឡឹមដុង ក្នុងការសម្របសម្រួលធ្វើការល្បាតទ្វេភាគី ការផ្លាស់ប្តូរព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ ដែលរួមចំណែកដល់ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកវរសេនីយ៍ឯក ង្វៀន ថាញ់ឌិញ មេបញ្ជាការបញ្ជាការដ្ឋានកងកម្លាំងការពារព្រំដែនខេត្ត ឡឹមដុង បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការនិងការសម្របសម្រួល រវាងកងកម្លាំងការពារព្រំដែនខេត្តឡឹមដុង និងកងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរី ត្រូវបានពង្រឹង និងអភិវឌ្ឍន៍ ដែលរួមចំណែកដល់ការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងស្ថិរភាពនៅតាមតំបន់ព្រំដែនផងដែរ៕


top