• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធបណ្ដាសាលាជាន់ខ្ពស់និងមហាវិទ្យាល័យកាណាដាសន្យាជួយឧបត្ថម្ភនិស្សិតវៀតណាម


 (រូបថត៖ VNA)
 

ភាគីកាណាដាបាន​ឲ្យដឹងថា នឹងចាត់វិធានការជាច្រើន ដើម្បី ជួយឧបត្ថម្ភនិស្សិតវៀតណាម។ 

ក្នុង​ការខិតខំប្រឹងប្រែងសំដៅជួយឧបត្ថម្ភពលរដ្ឋវៀតណាមឲ្យទាន់ពេលវេលា ជាពិសេសគឺ និស្សិត វៀតណាម ខណៈ​ដែល​ជំងឺរាតត្បាត COVID-19 មានការវិវឌ្ឍកាន់តែធ្ងន់ធ្ងរនៅកា ណាដានោះ នាពេលថ្មីៗ​នេះភារៈ​ធារី​ស្ថាន​ទូត​វៀតណាមប្រចាំនៅកាណាដា បានសន្ទនាតាមទូរសព្ទជាមួយតំណាង សម្ព័ន្ធបណ្ដា​សាលាជាន់​ខ្ពស់​និង​មហា​វិទ្យាល័យ​កាណាដា (Universities Canada) ដើម្បីស្នើ​ឲ្យសាលា​ទាំងនេះ​ចាត់វិធាន​ការជួយ​ឧបត្ថម្ភ​និស្សិត​វៀត​ណាម​ ដែលកំពុងសិក្សារៀនសូត្រនៅកាណាដា។
 
ក្នុងកិច្ចសន្ទនា​នេះ ភាគីកាណាដាបានឲ្យដឹងថា នឹងចាត់វិធានការជាច្រើន ដើម្បីជួយឧបត្ថម្ភនិស្សិត វៀតណាម។ បណ្ដាបណ្ដាសាលា​ជាន់ខ្ពស់ និងមហាវិទ្យាល័យ​កាណាដាចំណុះ​សម្ព័ន្ធ​ពោល​ខាង​លើបាន​សន្យាបន្ត​បង្ក​លក្ខណៈ​ងាយស្រួលដល់និស្សិតវៀតណាម ពោលគឺឲ្យស្នាក់នៅក្នុងអន្តេវាសិកដ្ឋានរហូតដល់ដំណាច់ឆ្នាំសិក្សា ហើយការិយាល័យ និស្សិត​របស់សាលាទាំងនេះក៏សន្យាថានឹងបង្កលក្ខណៈងាយ​ស្រួល ដល់និស្សិតវៀតណាម ដែលគ្រោង​នឹង​មកកាន់កាណាដា ដើម្បីចូលរួមវគ្គសិក្សាវិស្សមកាល (ចាប់ពីខែឧ​សភា ដល់ខែមិថុនា ឆ្នាំ ២០២០)​ តាមរយៈអនឡាញ ហើយត្រូវទទួលបានវិ​ញ្ញាប័ន​បត្រធម្មតាផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top