ព័ត៌មាន
សម្ព័ន្ធក្រុមហ៊ុន Hyosung (កូរ៉េខាងត្បូង) គ្រោងនឹងវិនិយោគ ៤ ពាន់លានដុល្លារ អាមេរិកបន្ថែមទៀតនៅវៀតណាម
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung បានឲ្យដឹងថា Hyosung កំពុង បំពេញការសន្យាអំពីការដាក់អនាគតរយៈពេល ១០០ ឆ្នាំខាងមុខនៅវៀតណាមដោយ គ្រោងនឹងវិនិយោគបន្ថែម ៤ ពាន់លានដុល្លារអាមេរិកអាមេរិក បង្កើតការងារថ្មី ប្រហែល ១០ ពាន់កន្លែង និងរួមចំណែកបន្ថែមទៀតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ វៀតណាម។ នៅពេលអនាគតដ៏ខ្លី Hyosung បន្តពង្រីកការវិនិយោគលើគម្រោងនានា ក្នុងវិស័យ៖ មជ្ឈមណ្ឌលទិន្នន័យ ការផលិតនូវផលិតផល សម្ភារៈឧស្សាហកម្មខ្ពស់ រោងចក្រជីវឥន្ធនៈប្រកបដោយនិរន្តរភាព និងការផលិតសរសៃកាបូន។ Hyosung ក៏កំពុងធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ Abu Dhabi (ADNOC) របស់ អេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីអញ្ជើញធ្វើជាដៃគូឱ្យវិនិយោគរួមគ្នាក្នុងគម្រោងនានា នៅ វៀតណាមផងដែរ៕