• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី យាងសោយទីវង្គត់ក្នុងព្រះជន្មាយុ៧៦ព្រះវស្សា

 សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ប្រសូត្រនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣។

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី (រូបថត៖ Khmer Times)

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទីវង្គត់កាលពីវេលា ១២ និង៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា នៅរាជធានីបាងកក ប្រទេសថៃ ដោយ ព្រះរោគាពាធក្នុងជន្មាយុ៧៦ព្រះវស្សា។ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់ប្រសូត្រនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣។ ព្រះអង្គធ្លាប់បានកាន់តំណែងជារដ្ឋ​មន្រ្តី​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងជានាយិការោងល្ខោនរបាំព្រះរាជទ្រព្យខ្មែរចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៤។

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវីជាព្រះរៀមរួមព្រះមាតាសម្ដេច ក្រុមព្រះ នរោត្ដម រណឫទ្ធនិងជាព្រះរៀមមាតាទីទៃនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលទៅក្នុងក្រុមប្រទេសចំនួន ២០ ដែលមានទ្រង់ទ្រាយពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោក

វៀតណាមចូលទៅក្នុងក្រុមប្រទេសចំនួន ២០ ដែលមានទ្រង់ទ្រាយពាណិជ្ជកម្មធំជាងគេបំផុតនៅលើពិភពលោក

នាថ្ងៃទី ២៩ ខែតុលា នាយកដ្ឋានគយបានប្រកាសថា ចំណូលនាំចូល និងនាំចេញទំនិញសរុបនៅក្នុងប្រទេសវៀតណាមបន្ទាប់ពីរយៈពេល ១០ ខែនៃឆ្នាំ ២០២៦ លើសពី ១.០០០ ពាន់លានដុល្លារអាមេរិក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនៅក្នុងសកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់វៀតណាម។

Top