• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំវិសាមញ្ញលើកទី៥ របស់រដ្ឋសភាវៀតណាមនឹងពិចារណា អនុម័តលើខ្លឹមសារចំនួន៤

សម័យប្រជុំវិសាមញ្ញលើកទី៥ របស់រដ្ឋសភាវៀតណាមនីតិកាលទី១៥ នឹងបើកនៅថ្ងៃទី១៥ មករា ហើយគ្រោងនឹងបិទនៅព្រឹកថ្ងៃទី១៨ ខែមករា តាមទម្រង់កិច្ចប្រជុំផ្ទាល់នៅឯវិមានរដ្ឋសភា រដ្ឋធានីហាណូយ។

ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងធ្វើការពិចារណា និងអនុម័តលើខ្លឹមសារចំនួន៤ រួមមាន៖ សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម); សេចក្តីព្រាងសេចក្តីសម្រេចស្តីពីយន្តការ និងគោលនយោបាយបិសេសមួយចំនួន ដើម្បីដោះស្រាយការលំបាកឧបសគ្គនិងពន្លឿនការអនុវត្តកម្មវិធីគោលដៅជាតិ; ការបំពេញបន្ថែមផែនការវិនិយោគ សាធារណៈរយៈពេលមធ្យមដោយដើមទុនថវិកាមជ្ឈិមក្នុងដំណាក់កាល ២០២១ - ២០២៥ និងការបំពេញបន្ថែមផែនការវិនិយោគ សាធារណៈរយៈពេលមធ្យមសម្រាប់សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមពីប្រភពទុនបម្រុងនៃផែនការវិនិយោគសាធារណៈរយៈពេលមធ្យម។

ពិធីបើកនិងបិទសម័យប្រជុំវិសាមញ្ញលើកទី ៥ នឹងត្រូវបានផ្សាយផ្ទាល់តាមវិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម និងទូរទស្សន៍រដ្ឋសភាវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top