• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំរដ្ឋាភិបាលជាប្រចាំខែមេសា

 សម័យ​ប្រជុំប្រចាំខែមេសានេះ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី៤ ខែឧសភា ឆ្នាំ​២០១៩  ក្រោម​អធិបតីភាព​របស់​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc។

ក្នុង​ជំនួបនេះ រដ្ឋាភិបាលបានវាយតម្លៃឡើងវិញនូវស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែមេសា ដោយ​ផ្តល់​ដំណោះស្រាយ​ដើម្បី​ដោះស្រាយបញ្ហាលំបាកនិងបង្កលក្ខណៈងាយស្រួ​លសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិ​ច្ច ក៏ដូច​ជាធានាសន្តិសុខសង្គម ដើម្បី​វៀតណាម​អាចអនុវត្ត​យ៉ាងត្រឹម​ត្រូវ​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​។​

យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគបានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ច-សង្គម​នៅវៀត​ណាម​ នៅ​តែ​បន្តផ្លាស់ប្តូរជាវិជ្ជមានលើវិស័យជាច្រើន។ សន្ទស្ស​ន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅ​ក្នុងខែ​មេសាឆ្នាំ ២០១៩​ បានកើនឡើង ០,៣១% បើប្រៀបធៀបនឹងខែមីនា ពោលគឺសន្ទស្សន៍ CPI ជាមធ្យមក្នុង ៤ ខែដំបូង​នៃឆ្នាំ​ ២០១៩ បានកើនឡើង ២,៧១% បើប្រៀបនឹងរយៈពេលដូចគ្នាមុននេះ - ជាកំណើនមធ្យមក្នុងរយៈពេល ៤ ខែដំបូង​នៃឆ្នាំនេះ​គឺទាបបំផុតបើបៀបធៀបនឹង រយៈពេល ៣​ ឆ្នាំ ថ្មីៗនេះ៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top