• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភា

ដើម្បីត្រៀម​រៀបចំ របាយការណ៍ពិនិត្យផ្ទៀងផ្ទាត់ដាក់ជូនរដ្ឋសភានៅ​ក្នុង​កិច្ចប្រ​ជុំលើក​ទី២ រដ្ឋ​សភា​វៀត​ណាម​នីតិកាល​ទី១៤​នោះ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ​នៅ​ទីក្រុង​ហាណូយ គណៈ​កម្មាធិការ​សេដ្ឋកិច្ច​របស់​រដ្ឋសភា​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី៣ សំដៅផ្តល់យោបល់លើសេចក្តីព្រាង​ច្បាប់​រៀបចំ​ផែន​ការ។ របាយ​ការណ៍​របស់​រដ្ឋាភិបាល បានលើកច្បាស់ថា រៀបចំផែនការជាឧបករណ៍មួយ​ ដែលមាន​ប្រសិទ្ធិ​ភាព សម្រាប់​ក្រសួង​ស្ថាប័ន​គ្រប់ជាន់​ថ្នាក់ បញ្ជាណែនាំនិងប្រតិ​បត្តិ នូវភារ​កិច្ច​នយោបាយ និង​អនុវត្ត​ជាក់​ស្តែង​គោល​ដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​។ ច្បាប់រៀប​ចំផែន​ការ នឹងឆ្ពោះទៅការកែទ​ម្រង់​ លើគ្រប់ជ្រុងជ្រោយនៃ​ការងា​រៀប​ចំ​ផែន​ការ​ ដើម្បីការ​​ងារនេះក្លាយ​ទៅជា​ឧបករណ៍ប្រកបដោយប្រសិទ្ធិ​ភាព​ជាក់ស្តែង ជួ​យរដ្ឋស្ថាប​នាការ អភិវឌ្ឍន៍​និង​ជាដំណោះស្រាយ​សំខាន់ ដើម្បី​ជម្រុញដំណើរការរៀបចំខឿនសេដ្ឋកិច្ច ឡើងវិញ។ តាមរយៈការពិភាគ្សានោះ អង្គ​ប្រជុំ​បាន​ស្រុះចិត្តគំនិត ចំពោះភាពចាំបាច់ ផ្សព្វផ្សាយច្បាប់រៀបចំផែនការ ប៉ុន្តែ​គប្បី​កែ​ប្រែ ធ្វើវិសោធន​កម្ម​ បំពេញ​បន្ថែមនិងបំភ្លឺ ច្បាស់នូវមាត្រា​មិនទាន់​សមស្របមួយ​ចំនួន៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top