• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងសភាប្រជាជនចិនទូទាំងប្រទេស

តបតាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន លោក Zhao Leji ប្រធានរដ្ឋសភាវៀតណាម លោក ជិន​ថាញ់ មិន នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅចិន ដោយធ្វើជាសហប្រធាននៃសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាប្រជាជនចិន ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក ង្វៀន មិញ វ៉ូ ។ រូបថត៖ VNA

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ជិន ថាញ់ មិន ទៅកាន់ចិន ក្នុងនាមជាប្រធានរដ្ឋសភាវៀតណាម។

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក ង្វៀន មិញ វ៉ូ បានឲ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយ ដែលមានគោលបំណងធ្វើឱ្យកាន់តែច្បាស់លាស់នូវគោលការណ៍ណែនាំ គោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលរួមចំណែកដល់ការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាប្រជាជនចិនទូទាំងប្រទេស និងបញ្ជាក់ពីតួនាទីស្នូលនៃកិច្ចសហប្រតិបត្តិការសភាក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាមនិងចិន។

ចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺសម័យប្រជុំលើកទីពីរនៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាប្រជាជនចិន។ នេះគឺជាយន្តការថ្មីមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៤ ហើយក៏ជាយន្តការសហប្រតិបត្តិការអន្តរសភាកម្រិតខ្ពស់បំផុតដែលភាគីទាំងពីរកម្របានបង្កើតឡើងជាមួយប្រទេសដទៃទៀតនៅលើពិភពលោក។ សម័យប្រជុំនេះនឹងធ្វើឱ្យទិសដៅជាក់ស្តែងដើម្បីពង្រឹងការសម្របសម្រួល បង្កើតក្របខ័ណ្ឌច្បាប់អំណោយផលជាង សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឃ្លាំមើល និងជំរុញការអនុវត្តការយល់ដឹងរួម កិច្ចព្រមព្រៀងរួមនៅកម្រិតខ្ពស់ និងកម្រិតផ្សេងទៀតដែលប្រទេសទាំងពីរសម្រេចបាន៕

តាម vovworld.vn/km-KH

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top