• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំពេញអង្គនិងសម័យប្រជុំចង្អៀតក្នុងក្របខ័ណ្ឌនៃសន្និសីទ AMM-51

សម័យប្រជុំពេញអង្គនិងសម័យប្រជុំចង្អៀតក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥ ១បានប្រារព្ធនាថ្ងៃទី២សីហានៅប្រទេសសិង្ហបុរី ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីកាបរទេសនៃប្រទេសអាស៊ានទាំង ១០ និងអគ្គលេខាធិការអាស៊ានផង ដែរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញដឹកនាំគណៈប្រតិភូវៀត ណាមចូលរួមកិច្ចប្រជុំទាំងអស់នេះ។

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថតៈ VOV)

អញ្ជើញថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន កត់សម្គាល់ចំពោះរាល់ការវិវឌ្ឍន៍ជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការអាស៊ាននិងរវាងអាស៊ានជាមួយដៃគូពាក់ព័ន្ធ​។ ចំពោះមុខបម្រែបម្រួលយ៉ាងឆាប់រហ័សនិងពិបាកទាយទុកជាមុននោះ ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យអាស៊ាន គប្បីផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងនោះត្រូវមានវិធានការជាក់ស្តែង ដើម្បី​ជួយ​សម្រួលដល់ពាណិជ្ជកម្មឲ្យដើរទន្ទឹមជាមួយនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្រួញគម្លាតនៃការអភិវឌ្ឍន៍​និងតភ្ជាប់។

ស្តីពីបញ្ហាសន្តិភាពនិងសន្តិសុខ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានស្នើឲ្យអាស៊ានត្រូវរក្សាសាមគ្គីភាពនិងតួនាទីជាមជ្ឈមណ្ឌល ព្រមទាំងលើកកម្ពស់សមត្ថភាពសមូហភាព ដើម្បីអាចឆ្លើយតបនឹងបញ្ហាប្រឈម​នានា។

ស្តីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រីបានចែករំលែកនូវការព្រួយបារម្ភចំពោះសកម្មភាពកើតមានឡើង​ នាពេលថ្មីៗនេះ ក្នុងនោះមានសកម្មភាពយោធូបនីយកម្ម ដែលជះឥទ្ធិពលដល់សន្តិភាព សន្តិសុខក្នុងតំបន់។ តាមនោះ ស្នើឲ្យភាគីនានា អត់ធ្មត់ កុំឲ្យកើតមានឡើងសកម្មភាពមិនគប្បី គោរពតាមគោលការណ៍និងតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top