សភាជាន់ទាបរុស្ស៊ីអនុម័តលើ FTA រវាង EAEU និងវៀតណាម (Image: VNA)
ឌុយម៉ាជាតិរុស្ស៊ី (សភាជាន់ទាបរុស្ស៊ី) បានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU រួមមាន រុស្ស៊ី បេឡារុស កាហ្សាក់ស្ថាន Armernia និង Kyrgyzstan) ជាមួយវៀតណាម។ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Alexei Likhachev បានលើកច្បាស់ថា៖ ការបង្កើតតំបន់ពាណិជ្ជកម្មសេរីមិនត្រឹម តែរួមចំណែកក្នុងការបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ហើយពង្រឹងទំនាក់ ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងភាគី ចូលរួមកិច្ចព្រមព្រៀងនានាប៉ុណ្ណោះទេថែម ទាំង ជួយ EAEU បើកទូលាយដំណើរការទាក់ទង ជាមួយខឿនសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកថែមទៀត។ នេះគឺជា FTA ដំបូងរបស់ EAEU ជាមួយប្រទេសមួយ។ ក្រៅពីការដែលកិច្ចព្រមព្រៀងនេះកំណត់កាត់បន្ថយឬលុបចោលពន្ធនាំចូល ចំណោះមុខទំនិញភាគច្រើនក្តី ប៉ុន្តែរុស្ស៊ីនិងប្រទេស EAEU ផ្សេងៗទៀតបានសន្យាកាត់បន្ថយឬលុបចោលពន្ធចំពោះ ៨៧,៤% មុខទំនិញដែលត្រូវបាននាំចូលពីវៀតណាម។ វៀតណាមក៏បានសន្យាកាត់បន្ថយឬលុបចោល ៨៧,៧% ពន្ធនាំចូលពីរុស្ស៊ីនិងប្រទេស EAEU នានាផងដែរ។ កិច្ចព្រមព្រៀងក៏បាន អនុវត្តវិធានការគាំពារប្រឆាំងការលក់បង្ខូចតំលៃ និងសង់ការខូចខាតតាមការកំណត់ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ មុននោះ ប្រធានានធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazabaev បានចុះហត្ថលេខាអនុម័តលើកិច្ចព្រមព្រៀង FTA រវាង EAEU ជាមួយវៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម