• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍ធ្វើការចុងក្រោយនៃសម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤៖ ផ្ដោតសំខាន់លើការងារកម្មាភិបាលរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល

សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ (រូបថត៖ quochoi.vn)
 

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ រដ្ឋសភាធ្វើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋ នាយករដ្ឋមន្ត្រី។ នៅថ្ងៃធ្វើការជាបន្តបន្ទាប់រដ្ឋសភានឹងបញ្ចប់តំណែងចំពោះអនុប្រធានរដ្ឋ សមាជិកមួយចំនួននៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការមួយចំនួននៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា អគ្គសវនកររដ្ឋ ។ ទន្ទឹមនឹងនេះ រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងអនុប្រធានរដ្ឋ សមាជិកមួយចំនួននៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការមួយចំនួននៃរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា អគ្គសវនកររដ្ឋ។

លើលពីនេះទៅទៀត រដ្ឋសភានឹងធ្វើការបញ្ចប់តំណែងចំពោះឧបនាយករដ្ឋមន្ត្រីមួយចំនួន រដ្ឋមន្ត្រីមួយចំនួន សមាជិករដ្ឋាភិបាលដទៃទៀត អនុប្រធាន និងសមាជិកមួយចំនួននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុប្រធាន និងសមាជិកមួយចំនួននៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

បន្ទាប់មករដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំង ឧបនាយករដ្ឋមន្ត្រីមួយចំនួន រដ្ឋមន្ត្រីមួយចំនួន សមាជិករដ្ឋាភិបាលដទៃទៀត អនុប្រធាន និងសមាជិកមួយចំនួននៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុប្រធាន និងសមាជិកមួយចំនួននៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ។

យោងតាមរបៀបវារៈ នារសៀលថ្ងៃទី ៨ ខែមេសា សម័យប្រជុំលើកទី ១១ នឹងត្រូវបានបិទបញ្ចាប់ជាផ្លូវការផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top