• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សប្តាហ៍ទំនិញវៀតណាមនៅប្រទេសថៃក្នុងឆ្នាំ ២០២៣៖ ពោរពេញទៅដោយរសជាតិភាគខាងត្បូង

ក្រោមប្រធានបទ “រសជាតិមន្តអាគមរបស់វៀតណាម” សប្តាហ៍ទំនិញវៀត ណាមនៅប្រទេសថៃឆ្នាំ ២០២៣ បានទាក់ទាញអាជីវកម្មជិត ១០០ ចូលរួមតភ្ជាប់ ពាណិជ្ជកម្ម និងតាំងបង្ហាញ ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងផលិតផលពិសេសនៃ ទីក្រុងហូជីមិញនិងតំបន់ដីសណ្ដទន្លេ Cuu Long។
ឧបនាយករដ្ឋមន្ត្រីថៃ អញ្ជើញទស្សនាស្តង់ទំនិញវៀតណាម។ (រូបថត៖ VOV)

សប្តាហ៍ទំនិញវៀតណាមនៅថៃឆ្នាំ២០២៣សហការរៀបចំដោយក្រសួងឧស្សា ហកម្មនិងពាណិជ្ជកម្មវៀតណាម និងសម្ព័ន្ធក្រុមហ៊ុន Central Retail នៅវៀតណាម បានបើកកាលពីថ្ងៃទី១៦ សីហា ហើយបន្តបើកទ្វារដល់ដំណាច់ថ្ងៃទី២០ខែសីហា នៅ Central World រាជធានីបាងកក ប្រទេសថៃ។

ក្រោមប្រធានបទ រសជាតិមន្តអាគមរបស់វៀតណាមសប្តាហ៍ទំនិញវៀត ណាមនៅប្រទេសថៃឆ្នាំ ២០២៣ បានទាក់ទាញអាជីវកម្មជិត ១០០ ចូលរួមតភ្ជាប់ ពាណិជ្ជកម្ម និងតាំងបង្ហាញ ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងផលិតផលពិសេសនៃ ទីក្រុងហូជីមិញនិងតំបន់ដីសណ្ដទន្លេ Cuu Long។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីនេះ រដ្ឋាភិបាលវៀតណាមបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ អង្គភាពអាជីវកម្មដើម្បីជំរុញការនាំចេញដោយផ្ទាល់ទៅកាន់ប្រព័ន្ធចែកចាយនៅ ប្រទេសនានា រួមទាំងប្រទេសថៃផងដែរ។ លោក Do Thang Hai បានបញ្ជាក់ថា៖ សប្តាហ៍ទំនិញវៀតណាមនៅប្រទេសថៃ គឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជ កម្មដ៏សំខាន់មួយ ក្នុងគោលបំណងផ្សព្វផ្សាយ និងឧទ្ទេសនាមទំនិញវៀតណាម នៅថៃ។ សកម្មភាពសហការដ៏សម្បូរបែបរវាងក្រុមហ៊ុន Central Retail Vietnam និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនាពេលកន្លងមក សម្រេចបាន លទ្ធផលជាវិជ្ជមាន នាំមកនូវផលប្រយោជន៍សម្រាប់អាជីវកម្មទាំងវៀតណាម និងថៃ ក៏ដូចជា Central Group រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

ប្រធានរដ្ឋសភាលោក Tran Thanh Man ជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភានិងប្រធានសភាជាន់ទាបម៉ាឡេស៊ី

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការសភាជាន់ទាបម៉ាឡេស៊ីក្នុងរដ្ឋធានី Kuala Lumpur ប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato’ Johari bin Abdul ជាអធិបតីពិធីទទួលស្វាគមន៍ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅម៉ាឡេស៊ី។

Top