• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទអនុវត្តន៍សេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍតំបន់ Tay Nguyen ដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទ។
  នាថ្ងៃទី ១៥ មេសា ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានរៀបចំសន្និសីទថ្នាក់ជាតិ ដើម្បីស្វែងយល់ឱ្យបានហ្មត់ចត់ និងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយលើកទី ១៣ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ សុវត្ថិភាព នៅតំបន់ Tay Nguyen និងតំបន់ព្រៃភ្នំ ឆ្នាំ ២០៣០។ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ (រូបថត៖ VGP)  

នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ការិយាល័យនយោបាយ និងលេខាធិការដ្ឋានបានបើកសន្និសីទសំដៅជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ និងសន្តិសុខនៅតំបន់ Tay Nguyen ដល់ឆ្នាំ ២០២៣ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទ។

តំបន់ Tay Nguyen មានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយ ទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ ការពារជាតិ និងសន្តិសុខសម្រាប់ប្រទេសជាតិទាំងមូល និងតំបន់ឥណ្ឌូចិន។ យោងតាមការស្ថិតិបង្ហាញថា GRDP សរុបជាមធ្យមរបស់តំបន់ ដំណាក់កាល ២០០២-២០២០ គឺ ៧,៩៨% អត្រាកំណើននៃ GRDP និងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្មរបស់តំបន់ Tay Nguyen គឺខ្ពស់បំផុតក្នុងចំណោមតំបន់ដទៃ។ នាពេលថ្មីៗនេះ អញ្ជើញចូលរួម និងថ្លែងមតិក្នុងសន្និសីទបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងធានាការពារជាតិ និងសន្តិសុខនៅតំបន់ Tay Nguyen លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍តំបន់ Tay Nguyen ត្រូវផ្តោតការយកចិត្តទុកដាក់លើការដោះស្រាយទាំងវិស័យនយោបាយ សតិអារម្មណ៍ សេដ្ឋកិច្ច សង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខផងដែរ។ រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតែភ្ជាប់ជាមួយការថែរក្សាការដោះស្រាយបញ្ហាសង្គម គោលនយោបាយជនជាតិ និងសាសនា។ យ៉ាងណាមិញ ត្រូវតែមានយន្តការ និងគោលនយោបាយដើម្បីទាក់ទាញធនធានអភិវឌ្ឍន៍ ជាពិសេសកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ធនធានសង្គម និងការវិនិយោគពីបរទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top