
សន្និសីទមន្ត្រីជាន់ខ្ពស់ APEC 2017 ( SOM 1) បានបើកនៅទីក្រុង Nha Trang
នាព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម បានប្រារព្វឡើងពិធីបើកសន្និសីទមន្ត្រីជានខ្ពស់ -វេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (ហៅកាត់ថា SOM1)។ នេះជាព្រឹត្តិការណ៍សំខាន់ ចាប់ផ្តើមអោយព្រឹត្តិការណ៍ជាច្រើននៅឆ្នាំ APEC 2017 ដែលវៀតណាមជាប្រទេសម្ចាស់ផ្ទះ។ នេះក៏ជាព្រឹត្តិការណ៍ចុងក្រោយ ក្នុងសន្និសីទ និងជំនួបសន្ទនាទាំង៦០ របស់អនុគណៈកម្មាធិការ APEC និងក្រុមកិច្ចប្រជុំបច្ចេកទេស ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃកន្លងទៅនៅទីក្រុង Nha Trang។ សន្និសីទនេះមានការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នៃខឿនសេដ្ឋកិច្ចចំនួន ២១ របស់ APEC និងអ្នកប្រាជ្ញអាជីវករនៅក្នុងនិងក្រៅ APEC។
ក្នុងរយៈពេលពីរថ្ងៃប្រព្រឹត្តទៅ សន្និសីទSOM 1 បណ្ដាតំណាងប្រមូលផ្តុំពិភាក្សាអំពីការអនុវត្តផែនការសកម្មភាពរួមសំដៅបើកទូលាយឱកាសធ្វើអាជីវកម្មនិងវិនិយោគលើកកំពស់សមត្ថភាព ដើម្បីប្រជាជននិងសហគ្រាសវៀតណាមនិយាយដោយឡែក និងតំបន់អាស៊ី-ប៉ាស៊ីហ្វីកនិយាយរួម ឆ្លៀតយកឱកាសពីដំណើការសកលភាវូបនីយកម្មនិងកំពុងផ្លាស់ប្តូរថ្មីយ៉ាងខ្លាំង។ បណ្ដាតំណាងក៏បានពិភាក្សានិងឯកភាពអំពីប្រធានបទនិងអាទិភាពមួយចំនួនក្នុងឆ្នាំ APEC ២០១៧ដែលវៀតណាមផ្តួចផ្តើមឡើង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម