• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទផ្នែកចក្ខុរោគសាស្ត្រទូទាំងប្រទេសឆ្នាំ២០១៦បានបើកនៅទីក្រុង Can Tho

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុង Can Tho សមាគមផ្នែកចក្ខុរោគសាស្ត្រ​វៀត​ណាម បាន​រួម​សហការ​ជា​មួយ​មន្ទីរពេទ្យ​ភ្នែកមជ្ឈឹម​រៀប​ចំសន្និសីទ​ផ្នែក​ចក្ខុរោគ​សាស្ត្រ​ទូទំាង​ប្រទេស​ឆ្នាំ ២០១៦។ តំណាង​វៀត​ណាម​និង​អន្តរជាតិ​ជាង​១.៤០០នាក់​ បានចូលរួមក្នុងសន្និសិទ​នេះ។ សន្និសីទផ្នែកចក្ខុរោគសាស្ត្រវៀតណាម បានរៀបចំ​ជា​រៀង​​រាល់​ឆ្នាំដោយ​មានការចូល​រួម របស់សាស្ត្រាចា្យ វេជ្ជ​បណ្ឌិត អ្នក​បច្ចេកទេស​ជំនាញ​ខាង​ចក្ខុ​ទូទាំង​ប្រទេស​ក៏ដូច​ជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​អន្តរជាតិមកពីគ្រប់​ទិសទី លើពិភពលោក​។ ថ្លែង​មតិនៅ​ក្នុង សន្និសីទ​នេះ បណ្ឌិត​ វេជ្ជបណ្ឌិត​ Nguyen​ Xuan Hiep នាយកមន្ទី​ពេទ្យភ្នែកមជ្ឈឹមបាន សង្កត់ធ្ងន់​ថា៖ “គោល​ដៅ​រួម​គឺកាត់​បន្ថយ​អត្រាភាព​ពិការ​ភ្នែក ដែលអាចជៀសវាងបានសម្រាប់អ្នក​ជំងឺ​អាយុ៥០ ឆ្នាំឡើងទៅពី១,៨% ចុះនៅត្រឹម១,៦%​ក្នុង​ឆ្នាំ២០២០​។ យើងនឹងត្រូវកែ​លំអរ​ការទាក់​ទង ផ្ទាល់​ទៅនឹង​សេវាថៃ​ទាំភ្នែក​គ្រប់​ជ្រុង​ជ្រោយ​ដោយ​រួម​បញ្ចូល​ជាមួយ​​ប្រព័ន្ធ​សុខាភិ​បាល ទំនើបទូទាំងប្រទេសផង”៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top