• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទកំពូល G7 ចេញសេចក្តីថ្លែងការណ៍រួម


 សន្និសីទកំពូល G7 ចេញសេចក្តីថ្លែងការណ៍រួម

នាថ្ងៃទី ៩ មិថុនា ឆ្នាំ២០១៨ សន្និសីទកំពូលក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឃន៍ ជួរមុខលើពិភពលោក (G7) បាន​បិទបញ្ចប់និងចេញសេចក្តីថ្លែងការណ៍រួមនៅ កាណាដា ក្នុងនោះ ផ្តោតសំរាន់ទៅលើបញ្ហាក្តៅគគុកលើពិភពលោក។ សេចក្តីថ្លែងការណ៍រួមរបស់ G7 បានអះអាងនូវតួនាទីចាំបាច់នៃប្រព័ន្ធ ពាណិជ្ជកម្មអន្តរជាតិដោយឈរលើបណ្ដាការកំណត់ដែលលើកច្បាស់នូវភាពចាំបាច់នៃខឿនពាណិជ្ជកម្មពិភពលោក «សេរីភាពសមភាពនិងមានផលប្រយោជន៍ដូចគ្នា» មួយ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការតស៊ូប្រឆាំងជំ​ទាស់​ គាំពារនិយម ផងដែរ។ បណ្ដាថ្នាក់ដឹកនាំ G7 បានសន្យាកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក  (WTO) យ៉ាងឆាប់បំផុតដែលអាចធ្វើបាន ព្រមទាំងកាត់បន្ថយរបងពន្ធរដ្ឋការនិងកញ្ចប់ប្រាក់ជំនួយរបស់រដ្ឋាភិបាល ទៀតផង។

ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ថ្នាក់ដឹកនាំទាំងអស់របស់ G7 បានសន្យាធានាថា ៖  អ៊ីរ៉ង់នឹងគ្មានពេលណាស្វែងរកអភិវឌ្ឍន៍ឬកម្មសិទ្ធិអាវុធនុយក្លេអ៊ែរទេ។

ស្តីពីទំនាក់ទំនងជាមួយរុស្ស៊ី G7 បានអំពាវនាវម៉ូស្គូបញ្ឈប់អាកប្បកិរិយា ធ្វើអស្ថិរភាពនិងការគាំទ្រប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad។ បណ្ដាថ្នាក់ដឹកនាំក្រុម G7 បានឯកភាពនឹងបន្ត «ចូលរួមជាមួយរុស្ស៊ីដើម្បីដោះ ស្រាយវិបត្តិក្នុងតំបន់និងការសាកល្បងលើពិភពលោក»។

សេចក្តីប្រកាសគួរឲ្យកត់សម្គាល់មួយទៀតគឺការដែលក្រុម G7 បានទទួលស្គាល់បរាជ័យក្នុងការខំប្រឹងប្រែងទទួល​ការស្រុះចិត្តគំនិតជាមួយអាមេរិកក្នុងការ ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។

ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីសន្និសីទបានសឲ្យឃើញថា៖ មានការបំបែកបំបាកដ៏ជ្រាលជ្រៅក្នុងក្រុម G7​។ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ កាណាដា លោក Justin Trudeau បានឲ្យដឹងថា៖ ទោះបីជាបានមានការខំប្រឹងប្រែងក្តី ប៉ុន្តែ នៅសេសសល់ការខ្វែងគំនិតជាច្រើនរវាងបណ្ដាថ្នាក់ដឹកនាំប្រទេស នានាជាមួយប្រធានាធិបតី​អាមេរិក លោក Donald Trump។ លោក Trudeau បានទទួលស្គាល់ថា៖ កាណាដានឹងមានវិធានការ​តប​តវិញឲ្យសមស្របនឹងការដែលអាមេរិកដំឡើងពន្ធទៅលើផលិតផលអាលុយមីញ៉ូមនិងដែកថែបនាំចូលរបស់​កាណាដាចាប់ពីថ្ងៃទី ១ កក្កដា ខាងមុខ។ ខណៈពេលនោះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឲ្យដឹងថា៖ ទោះបីជាមានគោលការណ៍រួមក្តីប៉ុន្តែ«ការលំបាកដែលមិនអាចព្យាករណ៍ឲ្យបាននៅជាបញ្ហាលំ​អិត​»។ រីឯខ្លួននវិញ ប្រធានាធិបតីបារាំង លោក Emmanuel Macron ទទួលស្គាល់ថា៖ សេចក្តីថ្លែង ការណ៍រួមមិនអាចរួមមានបញ្ហាទាំងអស់ទេ ហើយបណ្តាប្រទេស G7 នឹងបន្តធ្វើការជាមួយគ្នានាពេលខាងមុខ។ ទាក់ទិនដល់ឯកសារនេះដែរ ប្រធានាធិបតីអានេរិកលោក Donald Trump បានប្រកាសថា៖ លោកបានស្នើឲ្យបណ្ដាតំណាងអាមេរិកមិនឯកភាពអំពីសេចក្តីថ្លែងការណ៍នេះដោយសារ «មិនពេញចិត្ត» ជាមួយសេចក្តីថ្លែងការណ៍ខុសឆ្គង​»​ របស់នាយករដ្ឋមន្ត្រីកាណាដា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top