• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០២៣

ប្រតិភូជាង ៤០០ នាក់ មកពីក្រសួង ស្ថាប័នមជ្ឈិម; តំណាងថ្នាក់ដឹកនាំខេត្ត ក្រុង; ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល នៃប្រទេស អង្គការ សមាគមអន្តរជាតិ និងសហគ្រាសផលិត កែច្នៃកាហ្វេបានចូលរួមសន្និសីទ។
សន្និសីទការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិលើកដំបូងនៅក្នុងក្របខ័ណ្ឌពិធីបុណ្យកាហ្វេ។ (រូបថត៖ កាសែត Cong Thuong)

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៨ នាព្រឹកថ្ងៃទី ១១ ខែមីនា នៅទីក្រុង Buon Ma Thuot គណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានប្រារព្ធធ្វើសន្និសីទតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០២៣។ ប្រតិភូជាង ៤០០ នាក់ មកពីក្រសួង ស្ថាប័នមជ្ឈិម; តំណាងថ្នាក់ដឹកនាំខេត្ត ក្រុង; ឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល នៃប្រទេស អង្គការ សមាគមអន្តរជាតិ និងសហគ្រាសផលិត កែច្នៃកាហ្វេបានចូលរួមសន្និសីទ។ ថ្លែងមតិបើកសន្និសីទ លោក Nguyen Tuan Ha អនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការប្រជាជនខេត្ត Dak Lak បានសង្កត់ធ្ងន់ថា សន្និសីទតភ្ជាប់ពាណិជ្ជកម្មអន្តរ ជាតិលើកនេះ បានបញ្ជាក់នូវការប្តេជ្ញាចិត្តកាន់តែខ្លាំងក្លារបស់ Dak Lak ក្នុងការនាំ កាហ្វេ Buon Ma Thuot ទៅជាគោលដៅនៃកាហ្វេពិភពលោក។

“សន្និសីទតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិឆ្នាំ ២០២៣ គឺជាស្ពានជាក់ស្តែងសម្រាប់ សហគ្រាសដែលធ្វើអាជីវកម្ម និងនាំចេញផលិតផលកាហ្វេ មានឱកាសជួបប្រាស្រ័យ ជាមួយដៃគូ អ្នកនាំចូល និងខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេធំៗទូទាំងពិភពលោក តាមនោះ ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់កាហ្វេ របស់ខេត្ត Dak Lak និយាយដោយឡែក និងវៀតណាមនិយាយរួម; ជំរុញខ្លាំងការ ប្រើប្រាស់ រួមចំណែកនាំ Buon Ma Thuot ក្លាយជាគោលដៅនៃកាហ្វេពិភពលោក”។

អនុស្សរណៈយោគយល់គ្នាចំនួន ១០ ស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង សហគ្រាសក្នុងស្រុក និងបរទេសលើវិស័យកាហ្វេត្រូវបានចុះហត្ថលេខានៅឯសន្និសីទនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top