• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសិទពិភពលោកស្តីពីប្រព័ន្ធស្បៀងអាហារលើកទី ៤

“សន្និសីទពិភពលោកស្តីពីប្រព័ន្ធស្បៀងអាហារលើកទី៤” នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមេសា ដោយមានការចូលរួមពីថ្នាក់ដឹកនាំវិស័យកសិកម្មជាច្រើនមកពីប្រទេស និងអង្គការអន្តរជាតិ។

សន្និសីទនេះនឹងពិភាក្សាអំពីដំណោះស្រាយ និងផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបាន ដោយផ្តោតលើបញ្ហាចំនួនបួនរួមមានៈ ទម្រង់ ស្ថាបត្យកម្មពិភពលោកនៃប្រព័ន្ធស្បៀងអាហារ; គោលនយោបាយ អភិបាលកិច្ចជាតិ និងមូលដ្ឋាន; គំរូនៃការប្រើប្រាស់ និងផលិតកម្ម និងការអនុវត្ត។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទលើកទី៤ វៀតណាមនឹងមានឱកាសចែករំលែកជាមួយបណ្តាប្រទេសផ្សេងៗ អង្គការ UN និងអង្គការអន្តរជាតិអំពីកិច្ចខិតខំប្រឹងប្រែង លទ្ធផល និងដំណើរការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហាររបស់វៀតណាម។ សន្និសិទនេះត្រូវបានរំពឹងថា នឹងរួមចំណែកដល់ដំណើរការតាមដាននៃកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហារ របស់អង្គការសហប្រជាជាតិ ជាមួយនឹងការពិនិត្យឡើងវិញ និងការវាយតម្លៃលើកដំបូងធ្វើឡើងនៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

បុណ្យតេតសប្បាយរីករាយរបស់សហគមន៍ជនវៀតណាមនៅអូទ្រីស

នាថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងវីយែន ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋអូទ្រីសបានរៀបចំកម្មវិធីបុណ្យតេតសហគម ន៍ "និទាឃរដូវនៅស្រុកកំណើតឆ្នាំ ២០២៦" ជាមួយនឹងសារ "វិលត្រឡប់ទៅឫសគល់ - ភ្ជាប់ជាមួយមោទនភាព - ចែករំលែកសេចក្តីប្រាថ្នា"។

Top