យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម សន្និបាតមជ្ឈិមលើកទី១៥នេះ បានផ្តោតលើការដោះស្រាយខ្លឹមសារសំខាន់ៗចំនួនបី គឺ៖ (១) ក្រុមបញ្ហាទាក់ទងនឹងការងារកម្មាភិបាលសម្រាប់មហាសន្និបាតលើកទី១៤ របស់បក្ស (២) ក្រុមបញ្ហាទាក់ទងនឹងសេចក្តីព្រាងខ្លឹមសារនៃឯកសារដែលត្រូវដាក់ជូនមហាសន្និបាតបក្សលើកទី១៤ (៣) ភារកិច្ចរៀបចំមហាសន្និបាតបក្សលើកទី១៤ ដូចជា៖ បទប្បញ្ញត្តិការងារ បទប្បញ្ញត្តិបោះឆ្នោតនៅមហាសន្និបាតបក្សលើកទី១៤; គោលនយោបាយបូកសរុប ១០០ ឆ្នាំនៃការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម (១៩៣០-២០៣០) ជាមួយនឹងបដិវត្តន៍វៀតណាម និងបូកសរុបរយៈពេល ៤០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយសម្រាប់កសាងប្រទេសជាតិក្នុងអំឡុងពេលអន្តរកាលទៅកាន់សង្គមនិយម រួមជាមួយនឹងខ្លឹមសារពាក់ព័ន្ធមួយចំនួនទៀត។
ការិយាល័យនយោបាយបានឯកភាពខ្ពស់លើការឧទ្ទេសនាមតំណែងថ្នាក់ដឹកនាំសំខាន់ៗ សម្រាប់អាណត្តិ ២០២៦-២០៣១
ទាក់ទងនឹងការងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតបក្ស លើកទី១៤ អគ្គលេខាបក្ស លោក តូ ឡឹម បានថ្លែងថា នៅក្នុងបណ្តាកិច្ចប្រជុំនៃមហាសន្និបាតបក្ស លើកទី១៣ និងទី១៤ ដោយឈរលើសំណើរបស់ការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីឧទ្ទេសនាមកម្មាភិបាល ចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមបក្ស ឧទ្ទេសនាមកម្មាភិបាលចូលរួមការិយាល័យនយោបាយ និងលេខាធិការដ្ឋាន នីតិកាលទី១៤ ដោយធានាបាននូវរចនាសម្ព័ន្ធ ចំនួន ស្តង់ដារ និងលក្ខខណ្ឌស្របតាមលក្ខន្តិកៈបក្ស បទប្បញ្ញត្តិ និងគោលការណ៍ណែនាំសម្រាប់ការងារកម្មាភិបាលនៃមហាសន្និបាតលើកទី១៤ របស់បក្ស។ អនុវត្តសេចក្តីសម្រេចនៃកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមលើកទី១៤ នៃអាណត្តិទី១៣ ការិយាល័យនយោបាយបានផ្តោតលើការដឹកនាំការរៀបចំភារកិច្ចដែលនៅសល់ ដើម្បីឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេស លើកទី១៤ របស់បក្ស។
នៅក្នុងសន្និបាតមជ្ឈិមលើកទី១៥ លោកអគ្គលេខាបក្សបានស្នើរឱ្យសមាជិកមជ្ឈិមបក្ស ធ្វើការពិភាក្សា និងចូលរួមចំណែកគំនិតដើម្បីបង្ហើយរាល់បាយការណ៍របស់គណៈកម្មាធិការមជ្ឈិម នីតិកាលទី១៣ ស្តីពីការងារកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈិមលើកទី១៤ របស់បក្ស ដើម្បីដាក់ជូនមហាសន្និបាតទូទាំងប្រទេសលើកទី១៤ និងសន្និបាតមជ្ឈិមលើកដំបូង នៃនីតិកាលទី ១៤ សម្រាប់ចេញសេចក្តីសម្រេច និងបោះឆ្នោតតាមបទប្បញ្ញត្តិ។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ការងាររៀបចំ និងឧទ្ទេសសនាមកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈិមលើកទី១៤ របស់បក្ស គឺជាកិច្ចការដ៏សំខាន់មួយ និងជាការទទួលខុសត្រូវដ៏ធំធេងរបស់សមាជិកគណៈកម្មាធិការមជ្ឈិម ក៏ដូចជាបក្សទាំងមូល។ ការជ្រើសរើសតំណែងសម្រាប់គណៈកម្មការដឹកនាំខ្ពស់បំផុតរបស់បក្ស ដើម្បីដឹកនាំការអនុវត្តគោលដៅ និងភារកិច្ចដ៏ខ្ពង់ខ្ពស់ គឺត្រូវមានភាពម៉ឺងម៉ាត់ និងបន្ទាន់បំផុត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងសម័យកាលថ្មី”។
បញ្ញាសមូហភាព បញ្ញារបស់ប្រជាជន ត្រូវបានបញ្ជាក់នៅក្នុងឯកសារនៃមហាសន្និបាតបក្ស លើកទី១៤
ទាក់ទងនឹងសេចក្តីព្រាងឯកសារសម្រាប់ដាក់ជូនមហាសន្និបាតបក្សលើកទី១៤ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា បក្ខជនទាំងអស់ និងប្រជាជនមួយចំនួនធំ វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិម ក្នុងការរួមបញ្ចូលខ្លឹមសារនៃឯកសារចំនួនបី (រួមមានរបាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍បូកសរុបការងារកសាងបក្ស) ទៅជារបាយការណ៍នយោបាយតែមួយ ប្រកបដោយសមកាលកម្ម។ មតិជិត ១៤ លាន ពីកម្មាភិបាល បក្ខជននិងប្រជាជនជិត ៥ លាននាក់ បានចូលរួមចំណែកក្នុងសេចក្តីព្រាងឯកសារ (ក្នុងអំឡុងពេលពីថ្ងៃទី ១៥ តុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥)។ អនុគណៈកម្មាធិការឯកសារ និងការិយាល័យនយោបាយ លេខាធិការដ្ឋាន បានបង្ហើយសេចក្តីព្រាងឯកសារសម្រាប់ដាក់ជូនមហាសន្និបាតមជ្ឈិម លើកទី ១៥។
“នេះគឺជាគំនិត និងវិធីសាស្រ្តបដិវត្តន៍ និងជាមូលដ្ឋានគ្រឹះក្នុងដំណើរការនៃការរៀបចំឯកសារសម្រាប់មហាសន្និបាតមជ្ឈិមបក្ស។ នេះក៏ជាអាណត្តិមហាសន្និបាត បានជ្លៀតយកការចូលរួមមតិរបស់ប្រជាជនច្រើនបំផុត បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ។ អនុគណៈកម្មាធិការឯកសារនៃមហាសន្និបាតលើកទី ១៤ បានជ្រើសរើស និងបញ្ចូលមតិសមស្របឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីសុក្រិតរបាយការណ៍នយោបាយ។ បញ្ញាសមូហភាព និងបញ្ញារបស់ប្រជាជនត្រូវបានចែងក្នុងឯកសារនៃមហាសន្និបាតលើកទី ១៤របស់បក្ស”។
ទាក់ទងនឹងការងារត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស អគ្គលេខាបក្ស ឡោក តូ ឡឹម បានឲ្យដឹងថា មហាសន្និបាតនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ដោយមានប្រតិភូចំនួន ១.៥៨៦នាក់ តំណាងឱ្យបក្ខជនជាង ៥លាននាក់។ ការងារត្រៀមរៀបចំសម្រាប់មហាសន្និបាត ត្រូវដំណើរការយ៉ាងហ្មត់ចត់ ដោយធានាសន្តិសុខ សុវត្ថិភាព និងប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិរបស់បក្ស។ ដូច្នេះ លោកអគ្គលេខាបក្សបានស្នើឱ្យបក្ខជនស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្ននូវរបាយការណ៍របស់អនុគណៈកម្មាធិការ និងខ្លឹមសារដែលការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ដាក់ជូននៅសន្និបាត ដើម្បីឱ្យការងារនេះអាចមានភាពហ្មត់ចត់ និងពេញលេញតាមដែលអាចធ្វើទៅបាន ដែលរួមចំណែកដល់ភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្ស៕






