• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ ផ្ទៀងផ្ទាត់ប្រភពដើមចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៥

ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ប្រព័ន្ធផ្ទៀងផ្ទាត់ប្រភពដើមនៅអាស័យដ្ឋាន www.verigoods.vn របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម នឹងត្រូវបានដាក់ឲ្យ ដំណើរការជាផ្លូវការ។ ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយផ្តោតសំខាន់លើប្រជាជន និងសហគ្រាស ហើយដើរតួជាស្ពានរវាងសហគ្រាស និងអ្នកប្រើប្រាស់ ដែលរួម ចំណែកដល់ការពង្រឹងទំនុកចិត្តលើទីផ្សារ។
រូបថតឧទាហរណ៍៖ VOV

តាមរយៈព័ត៌មានផលិតផលដែលមាន តម្លាភាពដោយប្រើវិធីសាស្ត្រផ្ទៀងផ្ទាត់ដូចជាលេខកូដ QR អ្នកប្រើប្រាស់អាចកំណត់ អត្តសញ្ញាណផលិតផលពិតប្រាកដបានយ៉ាងងាយស្រួល ខណៈពេលដែលសហ គ្រាសមានឧបករណ៍បន្ថែមដើម្បីបញ្ជាក់ពីកិត្យានុភាពម៉ាកយីហោ បង្ការនិងទប់ស្កាត់ ទំនិញក្លែងក្លាយ។

ការដាក់ពង្រាយប្រព័ន្ធផ្ទៀងផ្ទាត់ប្រភពដើមរបស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម ត្រូវបានគេរំពឹងថានឹង ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស បង្កើតមូលដ្ឋានរួម ក្នុងសមត្ថភាពផ្ទៀងផ្ទាត់ប្រភពទំនិញ តាមនោះជំរុញការផ្លាស់ប្តូរឌីជីថលក្នុងវិស័យ ទាំងមូល។ ក្នុងពេលជាមួយគ្នានេះ នៅចំពោះមុខនិន្នាការដែលអ្នកប្រើប្រាស់កាន់តែ យកចិត្តទុកដាក់ដល់គុណភាព សុវត្ថិភាព ប្រភពដើម និងនិរន្តរភាពរបស់ផលិតផល នោះ ប្រព័ន្ធនេះជួយផ្តល់ព័ត៌មានដោយផ្ទាល់ មានតម្លាភាព និងត្រឹមត្រូវ ជួយអ្នក ប្រើប្រាស់ធ្វើការសម្រេចចិត្តប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ រួមចំណែកដល់ ការកសាងវប្បធម៌ប្រើប្រាស់ដ៏ស្អាតស្អំ និងការអភិវឌ្ឍទីផ្សារទំនិញប្រកបដោយ ចីរភាព៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ទិវាវប្បធម៌វៀតណាមនៅចិន

ទិវាវប្បធម៌វៀតណាមនៅចិន

នាយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង កម្មវិធី "ទិវាវប្បធម៌វៀតណាមនៅចិន" ត្រូវបានប្រារព្ធឡើងនៅឯរោងមហោស្រពល្ខោនអូប៉េរ៉ាចិន។ ព្រឹត្តិការណ៍នេះ ត្រូវបាន ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សម្របសម្រួលជាមួយស្ថានទូតវៀតណាមប្រចាំ នៅចិន រៀបចំឡើងក្នុងបំណងផ្សព្វផ្សាយសម្រស់វប្បធម៌ដ៏វិសេសវិសាលរបស់ទឹកដី មនុស្សវៀតណាមទៅកាន់មិត្តភក្តិចិន និងអន្តរជាតិ។

Top