• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សធារណមតិវាយតម្លៃខ្ពស់ចំពោះការសន្យារបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅសន្និសីទស្ដីពីអនាគតអាស៊ី


សធារណមតិវាយតម្លៃខ្ពស់ចំពោះការសន្យារបស់នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc នៅសន្និសីទស្ដីពីអនាគតអាស៊ី

នាថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៧ សន្និសីទស្ដីពីអនាគតអាស៊ី ដោយប្រធានបទ “លទ្ធិសកលនិយមនៅកណ្ដាលផ្លូវបែកជាបួន ការបោះជំហានបន្តរបស់អាស៊ី” បានបន្តថ្ងៃធ្វើការងារទី ២។ មុននោះ នាថ្ងៃទី ៥ មិថុនា នៅក្នុងសម័យប្រារព្ធសន្និសីទនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងសុន្ទរកថា និងឆ្លើយសំនួរមួយចំនួនដែលសាធារណមតិមានការយកចិត្តទុកដាក់។ ការថ្លែងមតិរបស់នាយករដ្ឋមន្ត្រីវៀតណាមបានលើកត្រដែតនូវតួនាទីជាកម្លាំងចលករកំណើនសំខាន់របស់អាស៊ីចំពោះដំណើរការសកលភាវូបនីយកម្ម។

កាសែត Nikkei (ជប៉ុន) បានដកស្រង់បទសុន្ទរកថារបស់លោក Nguyen Xuan Phuc ហើយ វាយតម្លៃខ្ពស់ចំពោះការដែលលោកបានសន្យាថារដ្ឋាភិបាលវៀតណាមនឹងបន្តកែលម្អក្របខ័ណ្ឌគោលនយោបាយនិងគតិយុត្តដែលទាក់ទិននឹងការវិនិយោគ។ បណ្ដាកាសែត  Nihon Keizai និង Jiji ជាដើម បានដកស្រង់ការសន្យារបស់នាយករដ្ឋមន្ត្រីថា វៀតណាមនឹងបន្តពិចារណាដើម្បីអនុវត្តកិច្ចព្រមព្រៀងដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក (TPP) ហើយអះអាងថាវៀតណាមនឹងសហប្រតិបត្តិការជាមួយប្រទេសជាមាជិក TPP៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top