ព័ត៌មាន
សញ្ញាសម្គាល់វៀតណាមនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនិងកម្លាំងចលករថ្មីក្នុងទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា
ក្នុងឱកាសនៃព្រឹត្តិការណ៍ការទូតដ៏សំខាន់នេះ អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅកម្ពុជា បានសម្ភាសន៍លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាអំពី សារៈសំខាន់នៃដំណើរទស្សនកិច្ច ក៏ដូចជាទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។
លោក ជា រិទ្ធ បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺមានសារៈសំខាន់ពិសេស និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏គួរឱ្យមោទនភាពសម្រាប់កម្ពុជា។ នេះជាលើកដំបូងដែលកម្ពុជាបានទទួលតួនាទីជាប្រទេសម្ចាស់ផ្ទះ ដោយស្វាគមន៍ប្រមុខរដ្ឋ និងគណៈប្រតិភូមកពីជុំវិញពិភពលោក រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមផងដែរ។
យោងតាមលោក ជា រិទ្ធ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ក៏រួមបញ្ចូលទាំងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់កម្ពុជា ក្នុងនោះមានជំនួបជាមួយប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ នៅក្នុងកិច្ចប្រជុំទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងផ្តោតលើការពិភាក្សាអំពីដំណោះស្រាយដ៏លេចធ្លោ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនៅក្នុងវិស័យសំខាន់ៗដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍...។
បើយោងតាមស្ថានភាពជាក់ស្តែងបានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីបានលើសពី ១០ ពាន់លានដុល្លារអាមេរិក ហើយកំពុងរក្សាបានកំណើនគួរឱ្យចាប់អារម្មណ៍។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការខិតខំសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕





