• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានរបស់វៀតណាមនិងខេត្ត Shandong (ប្រទេសចិន)

កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Lin Wu លេខា គណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន ខេត្ត Shandong ប្រទេសចិន ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ និងផ្តល់អាទិភាពចម្បងដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិន គាំទ្រ និងបានត្រៀមខ្លួនជាស្រេចដើម្បីបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់បង្កើន កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹម ថាខេត្ត Shandong និងមូលដ្ឋាននានារបស់វៀតណាមនឹងបង្កើនការផ្លាស់ប្តូរបទ ពិសោធន៍អភិវឌ្ឍន៍ ជំរុញការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យដែលខេត្ត Shandong មានប្រៀបខ្លាំង; ផ្តល់អាទិភាពដល់ការបង្កើនការនាំចូលទំនិញវៀតណាម ជាពិសេសកសិផលគុណភាពខ្ពស់។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យខេត្ត Shandong ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តតំបន់ពាណិជ្ជកម្មសេរី និងគោល នយោបាយសម្របសម្រួលទីផ្សារ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសវៀត ណាមចូលទៅកាន់ទីផ្សារឲ្យកាន់តែប្រសើរឡើង; លើកទឹកចិត្តសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគំរូ នៃខេត្ត Shandong បង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់ ផ្សារភ្ជាប់ជាមួយនឹងការផ្ទេរបច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលធនធានមនុស្ស គុណភាពខ្ពស់សម្រាប់វៀតណាម ជាពិសេសក្នុងឧស្សាហកម្មអេឡិចត្រូនិក បច្ចេក វិទ្យាខ្ពស់ ការបំភាយឧស្ម័នទាប និងមិនប៉ះពាល់ដល់បរិស្ថាន។

ដោយយល់ស្របនឹងមតិរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ លេខាគណៈកម្មាធិការបក្សខេត្ត Shandong លោក Lin Wu បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Shandong និងបណ្ដាមូលដ្ឋានរបស់វៀត ណាមនៅតែមានទំហំធំណាស់។ ដូច្នេះ ខេត្ត Shandong មានបំណងចង់ធ្វើការជាមួយ មូលដ្ឋានវៀតណាម ដើម្បីលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម វិនិយោគ ផលិតកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាការអភិវឌ្ឍបៃតង សេដ្ឋកិច្ចឌីជីថល។ លើសពីនេះ បង្កើនការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ អប់រំ សិល្បៈ សម្របសម្រួលការអនុវត្តន៍សកម្មភាពផ្លាស់ប្តូររវាងប្រជាជន ជាមួយប្រជាជន។ ល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

មហាសន្និបាតលើកទី ១៤ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ ទិវាបុណ្យដ៏អស្ចារ្យរបស់យុវជនទូទាំងប្រទេសបានចាប់ផ្តើមជាផ្លូវការ

នាព្រឹកថ្ងៃទី ២៤ ខែមិថុនា នៅទីក្រុងហាណូយ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ នៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ អាណត្តិ ២០២៦-២០៣១ បានបើកសម័យធ្វើការដំបូង ដោយមានការចូលរួមពីប្រតិភូឆ្នើមជិត ៨០០ នាក់ ដែលតំណាងឱ្យសមាជិកជាង ៥,១ លាននាក់ និងយុវជនជិត ២២ លាននាក់ទូទាំងប្រទេស។ មហាន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់សម្ព័ន្ធយុវជន និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់យុវជនទូទាំងប្រទេស។

Top