ព័ត៌មាន
សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីជាផ្លូវការ
បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបប្រាស្រ័យជាមួយកម្មាភិបាលស្ថានទូតនិងសហគមន៍ជនវៀតណាមនៅប្រទេសហុងគ្រី។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះគឺសំដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយហុងងគ្រីនិយាយរួមនិងជាមួយរដ្ឋសភាហុងគ្រីនិយាយដោយឡែក ក៏ដូចជាយថាទស្សន៍សហប្រតិបត្តិការថ្មី ក្នុងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។លោកស្រីប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា បក្ស រដ្ឋនិងរដ្ឋសភាជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ គាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នតំណាងនៅឯបរទេសដំណើរការសកម្មភាពយ៉ាងងាយស្រួលបំផុត ដើម្បីរួមចំណែកក្នុងកិច្ចការការពារ កសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេស បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេសស្ថិរភាពជីវភាពរស់នៅសម្របខ្លួនទៅក្នុងសង្គមប្រទេសសាមីជួយឲ្យសហគមន៍ជនវៀតណាមពង្រឹងនិងពង្រីកអត្តសញ្ញាវប្បធម៌ជាតិ ឆ្ពោះទៅមាតុប្រទេស។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ច
ការងារនៅសាលាក្រុង Szentendre
មុននោះ នាព្រឹកថ្ងៃទី៩មេសា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទៅក្រុង Szentendre ជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Hoi An ខេត្ត Quang Nam វៀតណាម។ នៅទីនេះលោកស្រី Jolanda Willemse ប្រធានសមាគមទំនាក់ទំនងកិច្ចការបរទេសទីក្រុង Szentendre បានឧទ្ទេសនាមនូវលក្ខណៈពិសេសអំពីទីក្រុង Szentendre។ រីឯ លោកស្រី Nguyen Thi Kim Ngan មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងជម្រុញរាល់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវប្បធម៌ និងទេសចរណ៍ មិនត្រឹមតែសម្រាប់ទីក្រុង Hoi An ប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់នានារបស់ វៀតណាមទៀតផង។

លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាហុងគ្រី
ក៏ក្នុងថ្ងៃទី៩មេសា នៅរដ្ឋធានី Budapest ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាហុងគ្រី លោក Jakab Istvan ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីជាផ្លូវការលើកនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមមានបំណងជម្រុញទំនាក់ទំនងរវាងរដ្ឋសភាទាំងពីររួមចំណែកធ្វើឲ្យទំនាក់ទំនងនយោបាយ ការទូតរបស់ហុងគ្រីនិងវៀតណាមកាន់តែមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ៕