ការប្រឡង "អាហារមានសារធាតុជាច្រើនសំរាប់គ្រួសារ" (រូបថត៖VOV)
ឆ្នាំ២០១៦ ជាឆ្នាំទី១៥ដែលប្រព្រឹត្តទៅទិវាគ្រួសារវៀតណាម ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ ប្រធានបទនៃទិវាគ្រួសារវៀតណាមឆ្នាំនេះគឺ “អាហារគ្រួសារកក់ក្ដៅ និងជាទីស្រឡាញ”។ អត្ថន័យនៃប្រធាននេះគឺសំដៅគោររពពេលវេលា ជួបជំគ្នារបស់គ្រួសារវៀតណាម នៅជុំវិញតុបាយគ្រួសារពោរពេញទៅដោយសុភមង្គលភាពកក់ក្ដៅ និងផ្សាភ្ជាប់ទៅនឹងការឃោសនា អំពីការងារគ្រួសារឆ្នាំ២០១៦នោះ គឺ“កសាងចរិយាសម្បត្តិជនវៀតណាម ទាំងការអប់រំសីលធម៌ របៀបរស់នៅក្នុងគ្រួសារ” តាមនោះលើកដម្កើងរាល់តំលៃមនុស្សធម៌ ដ៏ជ្រាលជ្រៅរបស់ គ្រួសារវៀតណាម។ ក្នុងឱកាសនេះ នៅតំបន់ជាច្រើនលើទូទាំងប្រទេស បានប្រព្រឹត្តទៅ បណ្ដាសកម្មភាពសំដៅឃោសនា និងចលនាប្រជាជនគ្រប់ស្រទាប់អនុវត្តន៍ របៀបរស់នៅប្រកបដោយអារិយ្យធម៌ ក្នុងគ្រួសារ សហគមន៍និងសង្គម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម