• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាជាន់​ខ្ពស់នៃការផ្លាស់ប្តូរឌីជីថលវៀតណាម-អាស៊ីឆ្នាំ ២០២២​ ក្រោមប្រធានបទ “រួម​គ្នា​ផ្លាស់ប្តូរឌីជីថល“

វេទិកាជាន់ខ្ពស់នៃការផ្លាស់ប្តូរឌីជីថលវៀតណាម - អាស៊ីឆ្នាំ២០២២(Vietnam - ASIA DX Summit 2022) ក្រោមប្រធានបទ "រួមគ្នាផ្លាស់ប្តូរឌីជីថល" នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៥ ខែឧសភា តាមទម្រង់ដោយផ្ទាល់នៅទីក្រុងហាណូយ និងផ្សាយផ្ទាល់តាមអ៊ីនធឺណេតនៅលើបណ្តាញផ្សព្វផ្សាយនៃសម្ព័ន្ធសមាគមន៍សូហ្វវែរ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) ។
  វេទិកាជាន់ខ្ពស់នៃការផ្លាស់ប្តូរឌីជីថលវៀតណាម - អាស៊ីឆ្នាំ២០២២។(រូបថត៖ Minh Quyet/TTXVN)  

ព្រឹត្តិការណ៍នេះត្រូវបានសមាគម សូហ្វវែរ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម សហការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយរៀបចំឡើង។ កម្មវិធីឆ្នាំនេះត្រូវបានពង្រីកទ្រង់ទ្រាយក្នុងតំបន់ ដែលរំពឹងថានឹងមានសម័យប្រជុំយ៉ាងស៊ីជម្រៅរបស់អង្គភាពអាជីវកម្មមកពីប្រទេសជាច្រើនក្នុងតំបន់ រួមចំណែកនាំមកនូវឱកាសសម្រាប់ការតភ្ជាប់រវាងបណ្តាមូលដ្ឋាននិងសហគ្រាសបច្ចេកវិទ្យា រវាងវៀតណាមនិងបណ្តាប្រទេសអាស៊ីក្នុងវិស័យជាច្រើននៃការផ្លាស់ប្តូរឌីជីថល។

វេទិកានេះមានសម័យពិភាក្សាចំនួន ២២ ដោយបានផ្តោតលើប្រធានបទសំខាន់ៗចំនួន ៤ រួមមាន៖ រដ្ឋាភិបាលឌីជីថល សហគ្រាសឌីជីថល សេដ្ឋកិច្ចឌីជីថល - សង្គមឌីជីថល និងបទពិសោធន៍អន្តរជាតិក្នុងការផ្លាស់ប្តូរឌីជីថល។ ទន្ទឹមនឹងនោះគឺជាសកម្មភាពនៅខាងក្រៅសន្និសីទ រួមទាំងការតាំងពិព័រណ៍ដើម្បីឧទ្ទេសនាមវេទិកានិងដំណោះស្រាយផ្លាស់ប្តូរឌីជីថលដ៏ល្អឥតខ្ចោះ; កម្មវិធីបណ្តុះបណ្តាលស្តីពីការផ្លាស់ប្តូរឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម សហគ្រាសផលិត និងផ្លាស់ប្តូរការយល់ដឹងអំពីផ្លាស់ប្តូរឌីជីថលសម្រាប់អ្នកដឹកនាំ។ លើសពីនេះទៅទៀត ក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍នេះ នឹងមានវគ្គផ្លាស់ប្តូរ និងសំណួរ-ចម្លើយរបស់អ្នកជំនាញលើការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថលរវាងអង្គភាព មូលដ្ឋាន សហគ្រាសក្នុងស្រុក និងអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ផ្សព្វផ្សាយទេសចរណ៍ Khanh Hoa នៅទីក្រុងម៉ូស្គូ

ខេត្ត Khanh Hoa អាចបំពេញតម្រូវការទាំងអស់របស់ភ្ញៀវទេសចររុស្ស៊ី។ នោះគឺជាការបញ្ជាក់របស់លោក Hoang Van Vinh ប្រធានសមាគមទេសចរណ៍ខេត្ត Khanh Hoa ក្នុងសន្និសីទផ្សព្វផ្សាយទេសចរណ៍ខេត្ត Khanh Hoa នៅសហព័ន្ធរុស្ស៊ី ដែលបានប្រព្រឹត្តទៅនាពេលថ្មីៗនេះក្នុងទីក្រុងម៉ូស្គូ ។

Top