ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Tatiana Pugh បានសង្កត់ធ្ងន់ថា ការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាមនិងមនោគមវិជ្ជាហូជីមិញ គឺជាកត្តាជួរមុខ សម្រេចជ័យជំនះទាំងអស់នៃបដិវត្តន៍វៀតណាម។ លោកស្រីអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ជ័យជំនះដ៏មហិមានៅនិទាឃរដូវឆ្នាំ ១៩៧៥ បាននាំវៀតណាមឈានចូលយុគសម័យនៃឯករាជ្យជាតិ និងសង្គមនិយម។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Vu Trung My បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៥០ ឆ្នាំដណ្ដើមជ័យជំនះ និងជិត ៤០ ឆ្នាំនៃការអនុវត្តដំណើរការផ្លាស់ប្តូរថ្មី (Doi Moi) នាពេលនេះ វៀតណាមសម្រេចបានសមិទ្ធិផលសំខាន់ៗលើវិស័យជាច្រើន; សក្ដានុពលរបស់ប្រទេសលើគ្រប់វិស័យត្រូវបានពង្រឹង ហើយកិត្យានុភាពនិងឋនៈរបស់វៀតណាមក៏ត្រូវបានលើកកម្ពស់ផងដែរ។ វៀតណាមកំពុងឈានចូលយុគសម័យថ្មី ជាយុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិ ខ្លាំងមាំមួន អរិយធម៌ និងវិបុលភាព។
ក្នុងឱកាសនេះ ក៏បានប្រព្រឹត្តិទៅការតាំងពិព័រណ៍រូបថត “វៀតណាម ប្រទេសជាតិ ប្រជាជន” និងសមិទ្ធិផលនៃដំណើរការផ្លាស់ប្តូរថ្មីនៅវៀតណាមផងដែរ៕