• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេជ្ជបណ្ឌិតវៀតណាមវះកាត់ដោយរ៉ូបូតប្រកបដោយជោគជ័យនៅឯបរទេស

 

ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Binh Dan អនុវត្តការវះកាត់ដោយរ៉ូបូតនៅមន្ទីរពេទ្យ Philippine General Hospital (រូបថត៖ TTXVN)

នាថ្ងៃទី២៦ ខែតុលា វេជ្ជបណ្ឌិតលោក Tran Vinh Hung នាយកមន្ទីរពេទ្យ Binh Dan ទីក្រុង ហូជីមិញ បានអោយដឹងថា ក្នុងតួនាទីជាជំនាញការណែនាំតាមសំណើរបស់អ្នកផលិតប្រព័ន្ធរ៉ូបូតវះកាត់ Da Vinci (ក្រុមហ៊ុន Intuitive របស់ អាមេរិក) នោះ បណ្ដាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Binh Dan បានណែនាំអនុវត្តការវះកាត់ដោយរ៉ូបូតសម្រាប់មន្ទីរពេទ្យ Philippine General Hospital របស់ហ្វីលីពីន។ ជាក់ស្ដែងគឺនាថ្ងៃទី២៤ ខែតុលា តាមការអញ្ជើញរបស់មន្ទីរពេទ្យ Philippine General Hospital នោះ ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Binh Dan បានទៅកាន់ ហ្វីលីពីនដើម្បីអនុវត្តការវះកាត់ក្រពះដោយរ៉ូបូតជាលើកដំបូងសម្រាប់អ្នកជំងឺពីរនាក់នៅទីនេះ ហើយការវះកាត់​ទាំងពីរនេះបានបញ្ចប់ប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top