• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេជ្ជបណ្ឌិតមួកខៀវ​​វៀតណាម ​ជួយឧបត្ថម្ភ​​ប្រជាជន​ស៊ូដង់​ខាងត្បូង

នាពេលថ្មីៗនេះ កងពេទ្យកម្រិត២ លេខ៤ របស់វៀតណាមនៅស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូង (UNMISS) មានប្រតិបត្តិការយោធា និងស៊ីវិលចម្រុះ (CIMIC) ដោយបានមកសាកសួរសុខទុក្ខ និងជូនអំណោយដល់កុមារនៅរដ្ឋ Unity ក្នុងឱកាសទិវាកុមារអាហ្វ្រិក ថ្ងៃទី ១៦ មិថុនា។
  វេជ្ជបណ្ឌិតមួកខៀវវៀតណាម ថតរូបអនុស្សាវរីយ៍ជាមួយកុមារស៊ូដង់ខាងត្បូង។  

ក្រោមការដឹកនាំរបស់គណៈនាយក សមាជិកនៃកងពេទ្យកម្រិត ២ លេខ ៤ បានរៀបចំអំណោយដោយបង្ហាញពីទឹកចិត្តរបស់កម្មាភិបាលមន្ទីរពេទ្យ ដែលបាននាំយក ពីវៀតណាម ដូចជា៖ អាវដៃខ្លី  ឧបករណ៍សិក្សា គំនូរ។ ប្រតិភូកងពេទ្យកម្រិត ២ លេខ ៤ បានសម្តែងការអាណិតអាសូរចំពោះស្ថានការណ័លំបាក របស់ប្រជាជននិងកុមារនៅទីនេះ; ហើយបានមកសួរសុខទុក្ខ និងជូនអំណោយដល់សិស្សនៅសាលាបឋមសិក្សា Charles Kuot រដ្ឋ Unity ស៊ូដង់ខាងត្បូង។

មុននោះ កងពេទ្យបានរៀបចំវគ្គបណ្តុះបណ្តាលជាបន្ទាន់ និងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់មន្ទីរពេទ្យកម្រិត១ នៅស្ថានបេសកកម្ម UNMISS ដោយមានប្រធានបទ "ស្ថានភាពជំងឺរាតត្បាត ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការការពារជំងឺអ៊ុតស្វា" ។

 

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top