• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​រួមសាមគ្គី​ជាមួយ​គុយបា ដើម្បីដោះស្រាយ​ផលវិបាក​នៃ​ព្យុះអូស្ការ

នាថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ការិយាល័យអង្គការសហប្រជាជាតិសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបើកពិធីជូនដំណឹងអំពីស្ថានភាពដោះស្រាយផលវិបាកនៃព្យុះអូស្ការ និងផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិ។

ថ្លែងមតិក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានចែករំលែកការបាត់បង់និងការខូចខាតយ៉ាងធំធេងដែលបណ្តាលមកពីព្យុះ អូស្ការ ហើយបានសម្តែងសាមគ្គីភាពនិងមិត្តភាពរបស់វៀតណាមជាមួយរដ្ឋាភិបាលនិងប្រជាជនគុយបាក្នុងដំណើរការស្តារឡើងវិញបន្ទាប់ពីគ្រោះធម្មជាតិ និងជំនះលើផលវិបាកផ្នែកសេដ្ឋកិច្ច។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VOV

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានឲ្យដឹងថា តាមរយៈបណ្តាញទំនាក់ទំនងទ្វេភាគី នាពេលថ្មីៗនេះ វៀតណាមបានជួយឧបត្ថម្ភគុយបានូវអង្ករចំនួន ១ ម៉ឺនតោន ហើយបានត្រៀមខ្លួនជាស្រេច អស់ពីកម្លាំងកាយចិត្តក្នុងការជួយដល់រដ្ឋាភិបាលនិងប្រជាជនគុយបា ជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

វៀតណាមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញសមភាពយេនឌ័រ និងបង្កើនសិទ្ធិអំណាចសម្រាប់ស្ត្រី

នេះជាសកម្មភាពស្ថិតក្នុងព្រឹត្តិការណ៍ជា នៅខាងក្រៅសម័យប្រជុំលើកទី៧០ នៃគណៈកម្មការស្តីពីឋានៈស្ត្រី (CSW) របស់អង្គការសហប្រជាជាតិ។

Top