• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​ប្តេជ្ញាប្រយុទ្ធ​ប្រឆាំង​ចំពោះ​ការរំលោភ​កម្មសិទ្ធិបញ្ញា

វៀតណាមបានស្នើឱ្យភាគីសហរដ្ឋអាមេរិកមានការវាយតម្លៃដោយបរានុម័ត និងមានតុល្យភាពអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងវិស័យការពារកម្មសិទ្ធិបញ្ញា។

អ្នក​នាំពាក្យ​ក្រសួងការបរទេសវៀតណាម លោក ស្រី ហ្វាម ធូ ហាំង។ រូបថត៖ VNA ចុះផ្សាយ

នាថ្ងៃទី ១ ខែឧសភា ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពី ប្រតិកម្មរបស់វៀតណាមចំពោះការដែលសហរដ្ឋអាមេរិកកំណត់វៀតណាមជា "ប្រទេសបរទេសអាទិភាព" នៅក្នុង "របាយការណ៍ពិនិត្យប្រចាំឆ្នាំស្តីពីស្ថានភាពគាំពារនិងអនុវត្តកម្មសិទ្ធិបញ្ញាលើវិសាលភាពសកល" អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំងបានថ្លែងថា៖ ក្នុងរយៈពេលថ្មីៗនេះ វៀតណាមតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារកម្មសិទ្ធិបញ្ញា ទាំងក្នុងការកែលម្អប្រព័ន្ធនិយតកម្ម បង្កើនការយល់ដឹងរបស់សាធារណជន និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត; ប្រយុទ្ធប្រឆាំង និងដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានកម្មសិទ្ធិបញ្ញា។ នេះគឺជាអាទិភាពខ្ពស់ ដែលជាគោលនយោបាយជាឯកច្ឆ័ន្ទរបស់វៀតណាមក្នុង​គោលបំណងកសាងបរិយាកាសអាជីវកម្មដែលមានតម្លាភាព។

វៀតណាមបានស្នើឱ្យភាគីសហរដ្ឋអាមេរិកមានការវាយតម្លៃដោយបរានុម័ត និងមានតុល្យភាពអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់វៀតណាមក្នុងវិស័យការពារកម្មសិទ្ធិបញ្ញា។ វៀតណាមកំពុងសហការយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយសហរដ្ឋអាមេរិកក្នុងវិស័យនេះ ត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកព័ត៌មាន បញ្ជាក់ឱ្យច្បាស់អំពីគោលនយោបាយ និងបទប្បញ្ញត្តិរបស់វៀតណាម ហើយជឿជាក់ថា ភាគីទាំងពីរត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយភាពខុសគ្នាឱ្យបានគ្រប់គ្រាន់ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងឆ្ពោះទៅរកការកសាងក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានស្ថិរភាព មានតុល្យភាព និងប្រកបដោយចីរភាព៕

តាម vovworld.vn/km-KH

វ៉ាក់សាំងមហារីករបស់រុស្ស៊ីបង្ហាញលទ្ធផលវិជ្ជមានដំបូង

វ៉ាក់សាំងមហារីករបស់រុស្ស៊ីបង្ហាញលទ្ធផលវិជ្ជមានដំបូង

វ៉ាក់សាំងប្រឆាំងដុំសាច់យោងតាមបច្ចេកទេស mRNA របស់រុស្ស៊ីបានបង្ហាញលទ្ធផលដំបូងគួរឲ្យកត់សម្គាល់ ចំពោះអ្នកជំងឺមហារីកដំបូងដែលទទួលបានការប្រើប្រាស់។

Top