• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម​ឈរ​លើ​កំពូល​តារាងក្នុង​ការ​ប្រកួតជើងឯក​កីឡា​​វ៉ូវីណាម​ពិភពលោក​លើក​ទី​៧

បន្ទាប់ពីការប្រកួតដ៏គួរឱ្យរំភើប រយៈពេល ៦ ថ្ងៃនៅកីឡាដ្ឋាន Phu Tho ក្នុងទីក្រុងហូជីមិញ ការប្រកួតជើងឯកកីឡាវ៉ូវីណាមពិភពលោកលើកទី ៧ - ឆ្នាំ២០២៣បានបញ្ចប់កាលពីយប់ថ្ងៃទី ៣០ ខែវិច្ឆិកា) ។ ចំណាត់ថ្នាក់លេខ១ បានទៅលើម្ចាស់ផ្ទះវៀតណាម ដោយទទួលបានមេដាយមាសចំនួន១៨គ្រឿង។ ការប្រកួតកីឡាវ៉ូវីណាមពិភពលោកលើកទី៧ នៅឆ្នាំ២០២៣ បានប្រមូលផ្តុំអត្តពលិកជាង៦៥០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦ មកចូលរួមប្រកួតប្រជែង។
វៀតណាមឈរលើកំពូលតារាងក្នុងការប្រកួត វ៉ូវីណាមពិភពលោកលើកទី៧។ រូបថត៖ TTXVN

នៅទីបំផុត ម្ចាស់ផ្ទះវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ១ លើតារាងទាំងមូល។ ចំណាត់ថ្នាក់លេខ២ គឺក្រុមអាល់ហ្សេរី។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣។

នេះជាការប្រកួតដែលមានចំនួនគណៈប្រតិភូ និងអត្តពលិកចូលរួមច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតជើងឯកកីឡាវ៉ូវីណាមពិភពលោក មកទល់ពេលនេះ។ ដូច្នេះហើយ ការប្រកួតជើងឯកកីឡាវ៉ូវីណាមពិភពលោកលើកទី៧ ឆ្នាំ២០២៣ បានបិទបញ្ចប់មិនត្រឹមតែជាសមិទ្ធិផលលើតារាងរៀបចំណាត់ថ្នាក់របស់គណៈប្រតិភូប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺស្មារតីនៃក្បាច់គុនវៀតណាមត្រូវបានរីកសាយភាយកាន់តែខ្លាំងក្លាថែមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចូលកសិផលជិត ៣ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក

វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចូលកសិផលជិត ៣ ពាន់លានដុល្លារពីសហរដ្ឋអាមេរិក

កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្នុងដំណើរបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថាន វៀតណាមទៅកាន់រដ្ឋ Iowa, Ohio, Maryland និងវ៉ាស៊ីងតោន. DC (សហរដ្ឋអាមេរិក) ពីថ្ងៃទី ២-៦ ខែមិថុនា។ នេះជាជំហានសំខាន់ឆ្ពោះទៅមុខក្នុងទំនាក់ទំនងពាណិជ្ជកម្ម វៀតណាម-អាមេរិក។

Top