វៀតណាមឈរលើកំពូលតារាងក្នុងការប្រកួត វ៉ូវីណាមពិភពលោកលើកទី៧។ រូបថត៖ TTXVN
នៅទីបំផុត ម្ចាស់ផ្ទះវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ១ លើតារាងទាំងមូល។ ចំណាត់ថ្នាក់លេខ២ គឺក្រុមអាល់ហ្សេរី។ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣។
នេះជាការប្រកួតដែលមានចំនួនគណៈប្រតិភូ និងអត្តពលិកចូលរួមច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតជើងឯកកីឡាវ៉ូវីណាមពិភពលោក មកទល់ពេលនេះ។ ដូច្នេះហើយ ការប្រកួតជើងឯកកីឡាវ៉ូវីណាមពិភពលោកលើកទី៧ ឆ្នាំ២០២៣ បានបិទបញ្ចប់មិនត្រឹមតែជាសមិទ្ធិផលលើតារាងរៀបចំណាត់ថ្នាក់របស់គណៈប្រតិភូប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺស្មារតីនៃក្បាច់គុនវៀតណាមត្រូវបានរីកសាយភាយកាន់តែខ្លាំងក្លាថែមទៀត៕