• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម៖ ចំណុចលេចធ្លោនៅលើគំនូរសេដ្ឋកិច្ចទ្វីបអាស៊ីឆ្នាំ២០១៩

ដោយទទួលបានកំណើនសេដ្ឋកិច្ចជាង ៦% ក្នុងរយៈពេល២ឆ្នាំជាបន្តបន្ទាប់ វៀតណាមកំពុងជាចំណុចលេចធ្លោមួយនៅលើគំនូរសេដ្ឋកិច្ចទ្វីបអាស៊ីក្នុងឆ្នាំ២០១៩។ នោះគឺជាការវាយតម្លៃរបស់លោកស្រី Wendy Cutler អនុប្រធាន​វិទ្យាស្ថាន  Asia Society (សង្គមអាស៊ី) ដែលមានទីស្នាក់ការនៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក។

លោកស្រី Cutler ចាត់ទុកថា វៀតណាមកំពុងក្លាយទៅជាអាស័យដ្ឋានគួរអោយទាក់ ទាញចំពោះធុរកិច្ចជនក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មនាបច្ចុប្បន្ន។ លោកស្រីរូបនេះក៏បានសង្កត់ធ្ងន់ទៅលើកាលានុវត្តភាពនានាដែលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿន លឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គ្រោងនឹងនាំ​មក​ជូន​វៀតណាម ផងដែរ។ តាមលោកស្រី Cutler ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងទាំង៦ដែលចុះហត្ថលេខាអនុម័តលើកិច្ចព្រមព្រៀងនេះ វៀតណាមអាចធ្វើអាជីវកម្មយ៉ាងអតិបរមានូវផលប្រយោជន៍ដែល CPTPP​ នាំមកជូន។

មុននោះ កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ អង្គការពិគ្រោះយោបល់សេដ្ឋកិច្ច Conference Board ក៏បានប៉ាន់ស្មានថា វៀតណាមនឹងជាចំណុចលេចធ្លោនៅលើគំនូរសេដ្ឋកិច្ចសកលលោក ហើយមានសក្ដានុពលជាច្រើនដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩ ផងដែរ។ អង្គការនេះបានប៉ាន់ស្មានថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើនចំនួន៧%ក្នុងឆ្នាំខាងមុខ៕

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top