ការចូលរួមរបស់អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Bui Hoang Phuong តំណាងឱ្យវៀតណាមក្នុងសន្និសីទនេះ បង្ហាញពីការសន្យា យ៉ាងមុតមាំរបស់វៀតណាមក្នុងការអនុវត្ត AI ទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទន្ទឹមនឹងនោះបើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។
នៅខាងក្រៅសន្និសីទ នាថ្ងៃទី ១២ កុម្ភៈ អនុរដ្ឋមន្ត្រី Bui Hoang Phuong បានចូលរួមវេទិកាធុរកិច្ចអាស៊ីអាគ្នេយ៍ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មបរទេសបារាំង។ ក្នុងវេទិកាធុរកិច្ចអាស៊ីអាគ្នេយ៍ លោក Laurent Saint-Martin រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មបរទេសនិងជនបារាំងនៅក្រៅប្រទេស បានទទួលជួបអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម Bui Hoang Phuong។
ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសបារាំង អនុរដ្ឋមន្ត្រី Bui Hoang Phuong បានទៅទស្សនាស្តង់ទំនិញរបស់វៀតណាមនៅកិច្ចប្រជុំកំពូល AI និងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយបារាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងព័ត៌មាន៕