• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យបង្កើនសកម្មភាពដើម្បីសន្តិភាពនិរន្តរភាព ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ស្ត្រី

នៅថ្ងៃទី២៤-២៥ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យពិភាក្សាបើកចំហរលើប្រធានបទ "ស្ត្រីកសាងសន្តិភាពក្នុងបរិយាកាសប្រែប្រួល" ក្រោមអធិបតីភាពរបស់ប្រធានាធិបតីស្វីស ប្រទេសប្រធានក្រុមប្រឹក្សាសន្តិសុខ។ ចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធី មានតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង ១១០ ប្រទេស។
លោកឯកអគ្គរដ្ឋទូត Nguyen Hoang Nguyen ថ្លែងមតិក្នុងសម័យប្រជុំពិភាក្សា (រូបថត៖ baoquocte.vn)

ថ្លែងមតិក្នុងសម័យពិភាក្សា ឯកអគ្គរដ្ឋទូតលោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជា ជាតិបានសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃសេចក្តីសម្រេចចិត្តលេខ ១៣២៥ ក្នុងការលើកកំពស់តួនាទីរបស់ស្ត្រីលើការទប់ស្កាត់ និងរារាំងជម្លោះ រក្សានិងស្ថាបនាសន្តិភាព ធានាឲ្យស្ត្រីបានចូលរួមប្រកបដោយយត្តិធម៌និងមានអត្ថន័យក្នុងដំណើរការសន្តិភាព។ យ៉ាងណាមិញ ការអនុលោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ គឺជាគន្លឹះក្នុងការបង្កើតបរិយាកាសសន្តិភាព ដែលក្រុមប្រឹក្សាសន្តិសុខត្រូវដើរតួនាទីយ៉ាងសកម្ម។

លើសពីនេះ ចាំបាច់ត្រូវធានាធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ យោងតាមសេចក្តីសម្រេចចិត្តលេខ ១៨៨៩ ដែលវៀតណាមស្នើឡើងក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែតុលា ឆ្នាំ២០០៩។ តំណាងវៀតណាមក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ អង្គការក្នុងតំបន់ និងភាគីពាក់ព័ន្ធ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនេះ តាមរយៈជំនួយបច្ចេកទេស ការបណ្តុះបណ្តាល និងការចែករំលែកធនធាន ទាញយកអត្ថប្រយោជន៍ពីវឌ្ឍនភាពបច្ចេកវិទ្យា ដើម្បីលើកកំពស់សម្លេងស្ត្រី ទន្ទឹមនឹងការការពារពួកគេពីការគំរាមកំហែងនៅក្នុងបណ្តាញអ៊ីនធឺណែត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top