• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យជំរុញការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពសម្រាប់​កងរក្សាសន្តិភាព​នៃអង្គការសហប្រជាជាតិ​


  ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ
 

 នាថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០១៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាន​ធ្វើការ​ពិភាក្សា​បើក​ចំហជា​មួយ​ប្រធា​នបទ “វិនិយោគសម្រាប់សន្តិភាព: ការងារបណ្តុះបណ្តាលនិង​កសាង​សមត្ថភាព​មាន​គុណភា​ព​ដើម្បី​បង្កើន​សុវត្ថិភាព សន្តិសុខ និងប្រសិទ្ធភាពនៃការប្រតិបត្តិ​សម្រាប់កម្លាំង​រក្សាសន្តិភាព​នៃអ​ង្គការ​សហប្រ​ជាជា​តិ។​ 
 
រដ្ឋមន្ត្រីការ​បរទេសឥណ្ឌូណេស៊ី លោក Retno Marsudi បានធ្វើជាអធិបតីនៃកិច្ចពិភាក្សានេះ ដោយមាន​ការចូល​រួម​ពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រួមទាំងមេ​បញ្ជាការ​បេសកកម្ម​នៃអង្គ​ការ​សហប្រជាជាតិប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រមាណជិត ៦០ ប្រទេសផ្សេងទៀត ដែលជា​សមាជិក​នៃអង្គការសហប្រជាជាតិ។
 
ថ្លែងក្នុងកិច្ចពិភាក្សា​នេះ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្ម​អចិន្ត្រៃយ៍វៀត​ណាម​ប្រចាំ​អង្គការ​សហប្រ​ជាជាតិ បានមានប្រសាសន៍ថា ប្រទេ​សទាំងអស់ គួរតែគាំទ្រនិង​អនុវត្តយ៉ាង​សកម្មនូវ​សេចក្តីថ្លែង​ការណ៍រួម​ស្តីពីសកម្មភាពរក្សាសន្តិភាពរបស់អង្គកា​រសហប្រជាជាតិសម្រាប់ឆ្នាំ២០១៨​។  លោក​ឯកអគ្គ​រដ្ឋទូតបានសង្កត់ធ្ងន់ថា​ ការវិនិយោគលើការបណ្តុះ​បណ្តាលនិង​ការកសាង​សមត្ថ​ភាព​ចាំបាច់​ត្រូវអនុវត្ត​ដំណាលគ្នា​ តាមកម្រិតផ្សេងៗគ្នា ​ក្នុងនោះ ត្រូវសំដៅទៅលើ​លក្ខណៈ​ពិសេស​ដោយ​ឡែក​នៃភូមិ​សាស្ត្រនិង​លើបុ​គ្គលិក​ជាស្ត្រី។
 
នៅកម្រិតជាតិ​ ប្រទេសនានាចាំបាច់ត្រូវពង្រឹងការពិនិត្យឡើងវិញ ការត្រៀមរៀបចំនិង​ការហ្វឹក​ហ្វឺន​កម្លាំង​ដែល​បំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិដោយ ផ្តោតជាពិសេស​លើការ​បណ្តុះបណ្តាល​មុនពេល​ដាក់​ពង្រាយ​។
 
នៅកម្រិត​តំបន់ បណ្តាប្រទេសចាំបាច់ត្រូវបង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ រួមទាំងកិច្ចស​ហប្រតិ​បត្តិ​ការ រវាងបណ្តាមជ្ឈមណ្ឌលបណ្តុះបណ្តាលទៀត ផង។
 
នៅកម្រិតសកល ប្រព័ន្ធរបស់អង្គកា​រសហប្រជាជាតិ​គួរតែលើក​កម្ពស់ភាព​ជាដៃគូ​និង​ចែក​រំលែក​ការទទួល​ខុសត្រូវ​រវា​ងស្ថាប័ននានានៃអង្គការសហប្រជាជាតិ ជាពិសេសរវាងក្រុមប្រឹក្សា​សន្តិសុខ​និងលេខាធិការ​ដ្ឋានជា​មួយ​បណ្តា​ប្រទេសដែលបញ្ចូនកងទ័ពចូលរួម និងធានាការផ្តល់មូល​និធិ​សម្រាប់​ការ​បណ្តុះបណ្តាល​ផងដែ​រ​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top