អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានបញ្ជាក់ពីទស្សនៈរបស់វៀតណាម នាថ្ងៃទី ២៨ ខែកុម្ភៈ ដើម្បីឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះភាពតាន តឹងដែលកំពុងកើនឡើងនាពេលបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។
វៀតណាមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អនុវត្តន៍ ការអត់ធ្មត់ អតិបរមា បញ្ចប់រាល់សកម្មភាពដែលកំពុងកើនឡើងជាបន្ទាន់ ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈមធ្យោបាយសន្តិភាព គោរពតាមច្បាប់អន្តរជាតិ ធម្មនុញ្ញ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រជាជាតិ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចាសន្តិភាពដើម្បីសន្តិសុខ សុវត្ថិភាព សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់និងពិភពលោក៕






