ប្រទេសដែលមានអាវុធនុយក្លេអ៊ែរត្រូវរក្សាការសន្ទនាដើម្បីកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ បង្កើនតម្លាភាព និងការទទួលខុសត្រូវ តាមនោះអនុវត្តយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។
លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ក៏បានអំពាវនាវដល់ប្រទេសដែលមានអាវុធ នុយក្លេអ៊ែរឱ្យចុះហត្ថលេខា និងផ្តល់សច្ចាប័នលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ហើយបានបញ្ជាក់ថា វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្មចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីជំរុញការរំសាយសព្វាវុធ និងការមិនរីកសាយអាវុធនុយក្លេអ៊ែរ ពង្រឹងពហុភាគីនិយម និងច្បាប់អន្តរជាតិ ឆ្ពោះទៅរកគោលដៅនៃការកសាងពិភពលោកដោយគ្មានអាវុធនុយក្លេអ៊ែរ៕





