• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអាចទទួលភ្ញៀវទេសចរបរទេសពី៦ដល់៨លាននាក់ប្រសិនបើកព្រំដែនឡើងវិញចាប់ពីត្រីមាសទី៣ឆ្នាំ២០២០


 ភ្ញៀវទេសចរចែវទូក kayak នៅតំបន់រមណិយដ្ឋាន Trang An (ខេត្ត Ninh Binh) (រូបថត៖ TTXVN) 
 

“ពេល​វេលាមាសដើម្បីជំរុញទេសចរណ៍ក្រោយជំងឺ Covid-19” ជា ប្រធាន​បទ​នៃ​កិច្ច​សន្ទនាតាម​អនឡាញ​នាថ្ងៃទី១០ ខែមិថុនា នៅទី​ក្រុង​​ហាណូយ ដែលបានរៀបចំឡើងដោយកា​សែត Tien Phong សហការជា មួយ​អគ្គនាយកដ្ឋាន​ទេសចរណ៍។
 
នៅកិច្ចសន្ទនា​នេះ តំណាងអគ្គនាយកដ្ឋានទេសចរណ៍បានជម្រាបថា នាបច្ចុប្បន្ន កម្មវិធី “ជនវៀត ណាមធ្វើដំណើរ​ទេសចរណ៍នៅវៀតណាម” កំពុងត្រូវបានដាក់ឲ្យដំណើរការ ក្នុងគោលដៅជំរុញ​ការស្ដារ​ឡើង​វិញ​នៃ ​វិស័យទេសចរណ៍។ តាមការព្យាករណ៍ ប្រសិ​នបើវៀតណាម​បន្តគ្រប់​គ្រង ជំងឺឆ្លងបាន​យ៉ាងល្អដូច​នា​បច្ចុប្បន្ន​ បរិមាណភ្ញៀវទេសចរក្នុងស្រុកអាច សម្រេចបានចំនួនពី៦០ដល់៦៥លាននាក់។ ចំពោះភ្ញៀវទេសច​របរទេស​វិញ ប្រសិនបើចាប់ផ្ដើមទទួលភ្ញៀវទេសចរពីបរទេសចាប់ពីត្រីមាសទី៣ឆ្នាំ២០២០នោះ គឺបរិមាណ​ភ្ញៀវ​អាច​សម្រេច​បានចំនួនពី៦ដល់៨លាននាក់។
 
បណ្ដា​សហគ្រាសទេសចរណ៍បានវាយតម្លៃថា នេះកំពុងជាពេលវេលា មាសដើម្បី​អភិវឌ្ឍ​ទីផ្សារទេសចរណ៍​ក្នុងស្រុក​។ ហេតុដូច្នេះ ពួកគេនឹងបន្ត រក្សានិងអភិវឌ្ឍទីផ្សារក្នុងស្រុកប្រកបដោយចីរភាព សូម្បីតែនៅ​ពេល​ដែល​ ទីផ្សារអន្តរជាតិវិលត្រឡប់មក​ប្រក្រតីភាពឡើងវិញ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top