• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឡើង២កាំក្នុងតារាងរៀបចំណាត់ថ្នាក់នៃរបាយការណ៍អភិវឌ្ឍមនុស្សរបស់អង្គការសហប្រជាជាតិ

ទោះបីជាល្បឿនកំណើនជាមធ្យមបានថយចុះ ហើយក្រុមមនុស្សនិងបុគ្គលងាយរងគ្រោះបានឆ្លងកាត់ដំណាក់កាលដ៏លំបាកក៏ដោយ ប៉ុន្តែវៀតណាមបានជៀសផុតពីការបញ្ច្រាសនៅក្នុងដំណើរការអភិវឌ្ឍមនុស្ស។

នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមបានរៀបចំពិធីប្រកាសរបាយការណ៍អភិវឌ្ឍមនុស្សសកល (HDR) ២០២១/២០២២។ យោងតាមការវាយតម្លៃរបស់របាយការណ៍នេះ វៀតណាមបានខិតខំប្រឹងប្រែងគ្រប់គ្រងកំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំដ៏លំបាកបំផុតដោយសារជំងឺរាតត្បាតកូវីដ-១៩។ ទោះបីជាល្បឿនកំណើនជាមធ្យមបានថយចុះ ហើយក្រុមមនុស្សនិងបុគ្គលងាយរងគ្រោះបានឆ្លងកាត់ដំណាក់កាលដ៏លំបាកក៏ដោយ ប៉ុន្តែវៀត​ណាមបានជៀសផុតពីការបញ្ច្រាសនៅក្នុងដំណើរការអភិវឌ្ឍមនុស្ស។ តម្លៃសន្ទស្សន៍អភិវឌ្ឍមនុស្ស (HDI) របស់វៀតណាមគឺ ០,៧០៣ ក្នុងឆ្នាំ ២០២១ ជាមូលដ្ឋានមិនផ្លាស់ប្តូរពីឆ្នាំ ២០១៩ (០,៧០៤) ហើយវៀតណាមបានឡើងពីរកាំក្នុងតារាងរៀបចំណាត់ថ្នាក់ជាសកលពី ១១៧/១៨៩ ប្រទេសក្នុងឆ្នាំ២០១៩ ដល់ ១១៥/១៩១ ប្រទេសក្នុងឆ្នាំ ២០២១

UNDP ក៏បានក្រើនរំលឹកថា វៀតណាមនឹងប្រឈមមុខនឹងបញ្ហាជាច្រើននាពេលខាងមុខ ដែលការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមធំបំផុត។ UNDP ផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ-បណ្តុះបណ្តាល និងការស្រាវជ្រាវ ដើម្បីធ្វើឲ្យលើកកំពស់ភាពធន់របស់ប្រទេស សមត្ថភាពកែតម្រូវយ៉ាងឆាប់រហ័សនិងបត់បែនក្នុងបរិបទ​សកលលោកកំពុងផ្លាស់ប្ដូរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top