• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វែងរកឱកាសក្នុងទីផ្សារហាឡាលនៅប្រទេសម៉ាឡេស៊ី

ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០២៤ មហោស្រព Melaka Halal ២០២៤ (MIHF'24) បានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ Melaka (MITC) ក្នុងរដ្ឋ Malacca ប្រទេសម៉ាឡេស៊ី ដោយទាក់ទាញភ្ញៀវទេសចរប្រមាណ ២៥.០០០ នាក់។
សិក្ខាសាលាហាឡាលក្នុងក្របខ័ណ្ឌនៃមហោស្រព Melaka Halal 2024 (MIHF'24) នៅប្រទេសម៉ាឡេស៊ី (រូបថត៖ Hang Linh/TTXVN)

ការិយាល័យពាណិជ្ជកម្មវៀតណាមបានចូលរួមការតាំងបង្ហាញផលិតផលដែលមានប្រៀបខ្លាំងលើផលិតផលម្ហូបអាហារនិងភេសជ្ជៈ ដែលក្នុងនោះផលិតផលកាហ្វេបានទាក់ទាញមិត្តអន្តរជាតិ។

យោងតាមលោក Ngo Quang Hung ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំប្រទេសម៉ាឡេស៊ី បច្ចុប្បន្ននេះមានអាជីវកម្មវៀតណាមប្រហែល ១.០០០ ដែលទទួលបានវិញ្ញាបនបត្រ ហាឡាល ជាមួយនឹងផលិតផលជាង ៣.០០០ប្រភេទ។ ផលិតផលនាំចេញសំខាន់ៗរបស់វៀតណាម ដូចជា អង្ករ តែ គ្រាប់ស្វាយចន្ទី កាហ្វេ ម្រេច និងអាហារសមុទ្រ... សុទ្ធតែជាផលិតផលដែលសក្តិសមនឹងតម្រូវការរបស់ប្រជាជនឥស្លាម ហើយបច្ចុប្បន្នកំពុងពេញនិយមពីសហគមន៍ឥស្លាមដែលក្នុងនោះមានប្រទេសម៉ាឡេស៊ី ជាពិសេស អតិថិជនម៉ាឡេស៊ីចូលចិត្តកាហ្វេវៀតណាម។ ដូច្នេះ ការចូលរួម MIHF'24 គឺជាឱកាសដ៏ល្អសម្រាប់ផលិតផលដែលមានការបញ្ជាក់ហាឡាល់របស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក

បុណ្យណូអែលឆ្នាំ ២០២៤៖ ថ្នាក់ដឹកនាំមូលដ្ឋានចុះសួរសុខទុក្ខនិងអបអរសាទរ ចំពោះគ្រឹះស្ថានសាសនានិងជនរួមជាតិកាន់សាសនាកាតូលិក

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំខេត្ត Bac Ninh និង Vinh Long បានរៀបចំគណៈ ប្រតិភូជាច្រើន ចុះសួរសុខទុក្ខអេវ៉ែក បូជាចារ្យ និងបងប្អូនជនរួមជាតិកាន់ សាសនាកាតូលិកក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២៤ និងស្វាគមន៍ឆ្នាំថ្មី ២០២៥។

Top