ព័ត៌មាន
វៀតណាមស្វាគមន៍សាជីវកម្មធំៗ របស់ឥណ្ឌាដែលមានសមត្ថភាពបច្ចេកវិទ្យា សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការនិងការវិនិយោគ
ក្នុងជំនួបជាមួយប្រធានក្រុម GMR (ឥណ្ឌា) លោក Grandhi Mallikarjuna Rao និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួននៃក្រុម លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ GMR ក្នុងការពង្រឹងទំនាក់ទំនង និងស្វែងរកឱកាស សហប្រតិបត្តិការជាមួយដៃគូវៀតណាម; ស្នើឱ្យក្រុម ស្វែងយល់ពីលទ្ធភាពចូលរួមក្នុងគម្រោងសមស្របនានាក្នុងវិស័យអភិវឌ្ឍន៍ និងប្រតិបត្តិការអាកាសយានដ្ឋាន អាកាស យានដ្ឋានទីក្រុង ប្រតិបត្តិការពាណិជ្ជកម្ម ប្រព័ន្ធអេកូឡូស៊ីសេវាកម្មអាកាសចរណ៍ ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាអាកាសយានដ្ឋាន; ខណៈពេលដែលក៏ចែករំលែកបទពិសោធន៍ ផ្ទេរបច្ចេកវិទ្យា និងចូលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមផងដែរ។
អញើញទទួលជួបជាមួយលោក Sanjay Dhawan អនុប្រធានក្រុមហ៊ុន ACME គ្រុប និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតនៃក្រុមហ៊ុន លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់ថា វៀតណាមស្វាគមន៍សាជីវកម្មឥណ្ឌាធំៗ ដែលមានសមត្ថភាពបច្ចេកវិទ្យាក្នុងការបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសនៅក្នុងវិស័យដែលឥណ្ឌាមានចំណុចខ្លាំង និងវៀតណាមមានតម្រូវការដូចជា៖ ថាមពលស្អាត ឧស្សាហកម្មបៃតង វត្ថុធាតុដើមថ្មី បច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរឌីជីថល ស្របតាមទិសដៅទាក់ទាញការវិនិយោគរបស់វៀតណាមក្នុងរយៈពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ ACME ស្រាវជ្រាវពីការពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម ដោយអនុវត្តគម្រោងទ្រង់ទ្រាយធំដែលបង្កើតតម្លៃបន្ថែម និងភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារក្នុងតំបន់; ACME ត្រូវការស្រាវជ្រាវ និងវិនិយោគលើគម្រោងថាមពលបៃតង និងថាមពលកកើតឡើងវិញនៅក្នុងប្រទេសវៀតណាម; បង្កើនការផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស តភ្ជាប់ និងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដោយរួមចំណែកដល់ការបង្កើតខ្សែសង្វាក់តម្លៃឧស្សាហកម្មបៃតង៕





