• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ១០ នៅលើ​ពិភពលោក​អំពីការ​ទទួល​រូបិយប័ណ្ណ​បរបទេស

របាយការណ៍ពោលខាងលើបានវាយតម្លៃថា ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខឿនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ រួមជាមួយស្ថានការណ៍អតិផរណាឡើងជណ្ដើរនៅតាមប្រទេសជាច្រើន លំហូរ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមនៅតែមានស្ថិរភាព បើប្រៀបធៀបនឹងឆ្នាំមុនៗ។
បរិមាណរូបិយប័ណ្ណបរទេសគឺភាគច្រើនមកពីទីផ្សារដែលមានពលករចំណាក់ស្រុកច្រើន។

យោងតាមរបាយការណ៍ស្តីពីការធ្វើចំណាកស្រុក និងការអភិវឌ្ឍ ដែលត្រូវបានធនាគារពិភពលោក (WB) និងអង្គការសហប្រតិបត្តិការអន្តរជាតិស្តីពីជនចំណាកស្រុក (KNOMAD) អនុវត្តន៍ និងប្រកាសនាពេលថ្មីៗនេះបានឲ្យដឹងថា វៀតណាមបន្តជាប្រទេសមួយ ក្នុងចំណោមប្រទេសទាំង ១០ ដែលទទួលបានរូបិយប័ណ្ណបរបទេសច្រើនបំផុតនៅលើពិភពលោក។

របាយការណ៍ពោលខាងលើបានវាយតម្លៃថា ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខឿនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ រួមជាមួយស្ថានការណ៍អតិផរណាឡើងជណ្ដើរនៅតាមប្រទេសជាច្រើន លំហូរ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមនៅតែមានស្ថិរភាព បើប្រៀបធៀបនឹងឆ្នាំមុនៗ។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២២ បរិមាណ រូបិយប័ណ្ណបរបទេសផ្ទេរមកវៀតណាមសម្រេចបានប្រមាណ ១៩ ពាន់លានដុល្លារអាមេរិក កើនជិត ៥% ស្មើនឹងអត្រាកំណើននៅឆ្នាំ ២០២១។ នេះគឺជាកំណើននៃការទទួលរូបិយប័ណ្ណបរបទេសគួរឲ្យកត់សម្គាល់ ជួយវៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ៣ ដែលទទួលបានរូបិយប័ណ្ណបរបទេសច្រើនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងស្ថិតក្នុង ចំណោមប្រទេសទាំង ១០ នៅលើពិភពលោកអំពីការទទួលរូបិយប័ណ្ណបរបទេស។

ក្នុងបរិមាណរូបិយប័ណ្ណបរបទេសសរុបដែលផ្ទេរមកវៀតណាមជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានពលរដ្ឋវៀតណាមរស់នៅច្រើនបំផុត បន្ទាប់មកគឺចក្រភពអង់គ្លេស អូស្ត្រាលី និងកាណាដា។ ទាក់ទងនឹង ពលករចំណាក់ស្រុក បរិមាណរូបិយប័ណ្ណបរទេសគឺភាគច្រើនមកពីទីផ្សារដែលមានពលករចំណាក់ស្រុកច្រើនដូចជា៖ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top