• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្ថិតក្នុងក្រុមប្រទេស ដែលមាន សន្ទស្សន៍សេរីភាពសេដ្ឋកិច្ចមធ្យមជាលើកដំបូង

ខ្សែសង្វាក់ផ្សារដែករថយន្តនៅក្រុមហ៊ុនតូយូតាវៀតណាម (រូបថត៖ TTXVN)
 

មូលហេតុដែលសន្ទស្សន៍សេដ្ឋកិច្ចវៀតណាមកើនឡើង គឺដោយសារស្ថានភាពហិរញ្ញវត្ថុនៅប្រទេសមានភាពល្អប្រសើរ។

ដោយមាន ៦១,៧ ពិន្ទុ វៀតណាមបានស្ថិតក្នុងក្រុមខឿនសេដ្ឋកិច្ច ដែលមានសន្ទស្សន៍សេរីភាពសេដ្ឋកិច្ចកម្រិតមធ្យម ហើយក្លាយទៅជាខឿនសេដ្ឋកិច្ចសេរីភាពជាប់ចំណាត់ថ្នាក់ទី ៩០ ក្នុងបញ្ជីរៀបចំណាត់ថ្នាក់ឆ្នាំនេះ។ យោងតាមបញ្ជីរៀបចំណាត់ថ្នាក់របស់ មូលនិធិបេតិកភណ្ឌ (Heritage Foundation) បានឲ្យដឹងថា ឆ្នាំនេះជាលើកដំបូងហើយ ដែលខឿនសេដ្ឋកិច្ចវៀតណាមបានឈានចូលក្រុមខឿនសេដ្ឋកិច្ច ដែលមាន “សេរីភាពជាមធ្យម” (Moderately Free) ពោលគឺកើនឡើង ២,៩ ពិន្ទុ និងកើនឡើង ១៥ កម្រិតបើប្រៀបធៀបនឹងឆ្នាំមុន។ មូលហេតុដែលសន្ទស្សន៍សេដ្ឋកិច្ចវៀតណាមកើនឡើងគឺ ដោយសារស្ថានភាពហិរញ្ញវត្ថុនៅប្រទេសមានភាពល្អប្រសើរ។ វៀតណាមជាប់ចំណាត់ថ្នាក់ទី ១៧ ក្នុងចំណោមខឿនសេដ្ចកិច្ចទាំង ៤០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយពិន្ទុទូទៅរបស់វៀតណាមគឺខ្ពស់ជាងមធ្យមភាគក្នុងតំបន់និងពិភពលោក។ មូលនិធិបេតិកភណ្ឌអះអាងថាចំណាត់ថ្នាក់របស់ វៀតណាមអាចនឹងកើនឡើងថែមទៀតប្រសិនបើរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀតដើម្បីធ្វើសេរីភាវូបនីយកម្ម នូវបទប្បញ្ញត្តិវិនិយោគនិងវិស័យហិរញ្ញវត្ថុផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top