• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចបានវឌ្ឍនភាពជាច្រើនលើគម្លាតយេនឌ័រក្រោយរយៈពេល ១៥ ឆ្នាំនៃការអនុវត្តច្បាប់ស្តីពីសមភាពយេនឌ័រ

ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ច្បាប់ស្តីពីសមភាព យេនឌ័រឆ្នាំ ២០០៦ បានចូលរួមចំណែកក្នុងការបង្កើនការយល់ដឹង ការទទួលខុសត្រូវ និងសកម្មភាពរបស់រដ្ឋ និងសង្គមស្តីពីសមភាពយេនឌ័រ លើកកម្ពស់សមភាពយេនឌ័រ ក្នុងការគ្រប់គ្រងរដ្ឋ និងក្នុងវិស័យសង្គមកិច្ចនានា។
  ទិដ្ឋភាពនៅសិក្ខាសាលាពិគ្រោះយោបល់អំពីសេចក្តីព្រាងរបាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្ត ច្បាប់ស្តីពីសមភាពយេនឌ័រ។ (រូបថត៖ VOV)  

នាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ ក្រសួងការងារ យុទ្ធជនពិការ និង សង្គមកិច្ចវៀតណាម សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុក សមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់នារី (UN Women) បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់អំពីសេចក្តីព្រាងរបាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការអនុវត្ត ច្បាប់ស្តីពីសមភាពយេនឌ័រ។ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ ច្បាប់ស្តីពីសមភាព យេនឌ័រឆ្នាំ ២០០៦ បានចូលរួមចំណែកក្នុងការបង្កើនការយល់ដឹង ការទទួលខុសត្រូវ និងសកម្មភាពរបស់រដ្ឋ និងសង្គមស្តីពីសមភាពយេនឌ័រ លើកកម្ពស់សមភាព យេនឌ័រ ក្នុងការគ្រប់គ្រងរដ្ឋ និងក្នុងវិស័យសង្គមកិច្ចនានា។ ក្រោយរយៈពេល ១៥ ឆ្នាំ វៀត ណាមបានបង្រួញគម្លាតយេនឌ័រក្នុងវិស័យជាច្រើន ហើយត្រូវបានសហគមន៍អន្តរជាតិ វាយតម្លៃថា ជាប្រទេសដែលអនុវត្តន៍យ៉ាងល្អនូវសមភាពយេនឌ័រ។ លោកស្រី Tran Bich Loan អនុប្រធាននាយកដ្ឋានសមភាពយេនឌ័រ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានឲ្យដឹងថា៖

“យើងខ្ញុំនឹងមានសិក្ខាសាលាពិគ្រោះយោបល់ចំនួន ៣ ដើម្បីបូកសរុបរយៈពេល ១៥ ឆ្នាំអនុវត្តន៍ច្បាប់ស្តីពីសមភាពយេនឌ័រ និងការពិគ្រោះយោបល់លើបញ្ហាគោល នយោបាយ។ បន្ទាប់ពីបានសម្រេចរបាយការណ៍បូកសរុបរយៈពេល ១៥ ឆ្នាំនៃការ អនុវត្តច្បាប់ស្តីពីសមភាពយេនឌ័រ យើងខ្ញុំនឹងកសាងរបាយការណ៍ស្ដីពីផលប៉ះពាល់ នៃគោលនយោបាយ ហើយបន្ទាប់មក នឹងត្រូវកំណត់ឲ្យបានច្បាស់ថា តើគោល នយោបាយណាមួយនឹងត្រូវដាក់បញ្ចូលក្នុងវិសោធនកម្មច្បាប់សមភាពយេនឌ័រ”។
នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានរួមគ្នាស្នើឡើងគោលនយោបាយជាក់លាក់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយផ្តល់អាទិភាពដល់ក្រុម ងាយរងគ្រោះ រួមមានស្ត្រី និងកុមារនៅតំបន់ព្រៃភ្នំ និងតំបន់ដាច់ស្រយាល ស្ត្រីជន ជាតិភាគតិច តំបន់ដែលមានការលំបាកពិសេស; ធានាការបែងចែកថវិកាសម្រាប់ការ អនុវត្តគោលដៅសមភាពយេនឌ័រ ជាដើម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top