• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសន្យាសហការជាមួយសហគមន៍អន្តរជាតិបញ្ចប់គ្រោះជួញដូរមនុស្ស

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៧និងទី២៨ ខែកញ្ញា ឆ្នាំ២០១៧ មហាសន្និបាតអង្គការសហប្រជាជាតិបានរៀបចំសន្និសីទជាន់ខ្ពស់សំដៅវាយតម្លៃកម្មវិធីសកម្មភាពរបស់មហាសន្និបាតស្តីពីការប្រឆាំងគ្រោះជួញដូរមនុស្ស​។ 

ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ
លោកស្រី Nguyen Phuong Nga

សន្និសីទនេះបានអនុម័តនូវសេចក្តីថ្លែងការណ៍នយោបាយស្តីពីការអនុវត្តកម្មវិធីសកម្មភាពសកលលោករបស់អង្គការសហប្រជាជាតិក្នុងការប្រឆាំងការជួញដូរមនុស្ស រួមទាំងអនុវត្តរបៀបវារៈស្តីពីការអនុវត្តប្រកបដោយ​​និរន្តរភាព២០៣០ទាក់ទងជាមួយជនរងគ្រោះដោយការជួញដូរមនុស្សជាគោល។

អញ្ជើញថ្លែងមតិតាងនាមគណៈប្រតិភូវៀតណាម ឯកអគ្គរដ្ឋទូតនិងជាប្រធាន ក្រុមបេសកកម្មវៀតណាមអមអង្គការ​សហប្រជាជាតិ លោកស្រី Nguyen Phuong Nga បានគាំទ្រការអនុម័យលើសេចក្តីថ្លែងការណ៍នយោបាយនេះ ព្រមទាំងសង្កត់ធ្ងន់ថា គ្រោះជួញដូរមនុស្សជាឧក្រិដ្ឋកម្ម រំលោភសិទ្ធិមនុស្សនិងចរិយាសម្បត្តិរបស់មនុស្ស។ វៀតណាមថ្កោលទោសនិងប្រឆាំងដាច់ខាតគ្រោះជួញដូរមនុស្សជាពិសេសកឺនារីនិងកុមារ ក៏ដូចជាប្រភេទឧក្រិដ្ឋជនឆ្លងដែន តាមរយៈការអនុវត្តរាល់គោលនយោបាយនិងវិធានការជាក់ស្តែងសំដៅផ្តន្ទាទោសឧក្រិដ្ឋជននិងជួយឧបត្ថម្ភជនរងគ្រោះ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឲ្យ​សហគមន៍​អន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការនិងអះអាងជាថ្មីម្តងទៀតនូវការសន្យារបស់វៀតណាមនឹងរួមសហការយ៉ាងស្អិតរមួតជាមួយអង្គការសហប្រជាជាតិនិងដៃគូនានាអនុវត្តល្អនូវសេចក្តីថ្លែងការណ៍នយោបាយ​ ដើម្បីបញ្ចប់គ្រោះជួញដូរមនុស្ស៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

ដល់ឆ្នាំ ២០៣០ វៀតណាមនឹងមានសហគ្រាសកសិកម្មដ៏រឹងមាំមួយចំនួន ឈានមុខគេក្នុងតំបន់ និងពិភពលោក

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Cam Tu ទើបតែចុះហត្ថលេខា និងចេញសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចលេខ ១៩/២០២២ របស់មជ្ឈិមបក្ស លើកទី ១៣ ស្តីពីកសិកម្ម កសិករ និងតំបន់ជនបទរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

Top