ព័ត៌មាន
វៀតណាមសន្យាយ៉ាងខ្លាំងក្លារួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមនុស្សធម៌របស់អង្គការសហប្រជាជាតិ
នៅថ្ងៃទី ១០ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទីភ្នាក់ងារសម្របសម្រួលជំនួយមនុស្សធម៌របស់អង្គការសហ ប្រជាជាតិ (OCHA) បានរៀបចំព្រឹត្តិការណ៍ជាន់ខ្ពស់អំពីការរួមចំណែកដល់មូលនិធិ ជួយសង្គ្រោះបន្ទាន់កណ្តាល (CERF) ឆ្នាំ ២០២៥។
លោកអនុរដ្ឋមន្ត្រី Do Hung Viet បានអះអាងនូវការសន្យាដ៏ខ្លាំងក្លារបស់វៀតណាមចំពោះកិច្ចខិតខំ ប្រឹងប្រែងជួយសង្គ្រោះមនុស្សធម៌ ជួយប្រជាជនស្តារជីវភាពឡើងវិញបន្ទាប់ពីគ្រោះ ធម្មជាតិ និងគ្រោះមហន្តរាយនានា។ ក្រៅពីការរួមវិភាគទានជាប្រចាំឆ្នាំដល់ CERF ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានបរិច្ចាគជាង ៥០ ម៉ឺនដុល្លារអាមេរិក តាមរយៈ CERF ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន និងស៊ីរី និង ៥០ម៉ឺនដុល្លារដល់ ប្រជាជនប៉ាឡេស្ទីន តាមរយៈទីភ្នាក់ងារជួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន។ វៀតណាមក៏បានជួយឧបត្ថម្ភជាង ២ លានដុល្លារ អាមេរិក តាមរយៈជំនួយទ្វេភាគីដល់ប្រទេសនានាដែលរងផលប៉ះពាល់ដោយគ្រោះ មហន្តរាយធម្មជាតិ ហើយជាលើកដំបូងបានបញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់ ប្រទេសទួរគី បន្ទាប់ពីគ្រោះរញ្ជួយដីជាប្រវត្តិសាស្ត្រនៅទីនេះក្នុងឆ្នាំ ២០២៣ ផងដែរ៕